ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់លង់ទឹកទន្លេស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ ដោយសារធ្លាប់ដើរលេងនៅតាមមាត់ទន្លេនោះ ពេលចាស់ៗភ្លេចខ្លួន តែបន្តិចនោះ បានធ្វើក្មេងស្រីម្នាក់លង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល អ្នកស្រុកប្រុស ស្រីបាននាំគ្នាចោមរោមមើល កាលពីថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៨និង១៤នាទីព្រឹក ស្ថិតនៅចំណុចមាត់ទន្លេខាងក្រោយផ្ទះឈ្មោះគិត កែវ ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្កកណ្ដាល ។ ក្មេងរងគ្រោះឈ្មោះ គង់ វណ្ណនីសា ភេទស្រី អាយុ២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្កកណ្ដាល ។ កាលពីពេលកន្លងមក ក្មេងស្រីរងគ្រោះធ្លាប់ទៅលេងមាត់ទន្លេ កន្លែងកើតហេតុ ជាមួយឪពុក និងបងស្រី ។

ប្រភពបានរាយការណ៍ថា នៅមុនពេលកើតហេតុ នៅថ្ងៃម៉ោង៧និង៣០នាទី ថ្ងៃទី២៣ ខែសីហា ក្មេងរងគ្រោះ បានទៅលេងនៅផ្ទះឈ្មោះ គិត កែវជាមួយបងស្រីឈ្មោះ គង់ វណ្ណីកា និងគង់ វណ្ណីតា និងក្មេងៗជាច្រើននាក់ទៀតផងដែរ ពួកគេបាននាំគ្នារត់លេង ។ លុះក្រោយមក ស្រាប់តែបាត់ ក្មេងរងគ្រោះមិនឃើញ ពេលនោះឈ្មោះ គង់ វណ្ណីកា ជាបងស្រីក្មេងរងគ្រោះឈ្មោះ កែវ ចាន់លី ឈ្មោះ កែវ ចាន់ស៊ី បាននាំគ្នាដើររក នៅមាត់ទន្លេ ស្រាប់តែបានឃើញក្មេងរងគ្រោះអណ្ដែតទឹកទន្លេ ផ្កាប់មុខចម្ងាយពីច្រាំងទន្លេ ប្រហែល០.៥០ម៉ែត្រ ឃើញដូច្នេះ ឈ្មោះគង់ វណ្ណីកា ជាបងក្មេងរងគ្រោះបានចុះស្រង់ និងបានស្រែកហៅឈ្មោះ គឹម ហុងសាន ដែលកំពុងដើរក្បែរនោះឲ្យមកជួយស្រង់ក្មេងរងគ្រោះ បន្ទាប់មកម្ដាយក្មេងរងគ្រោះ ក៏បានទៅដល់កន្លែងកើតហេតុ និងនាំយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រែកអញ្ចាញ តែជនរងគ្រោះបានស្លាប់បាត់ហើយ ក៏យកសព មកតំកល់ទុកនៅផ្ទះរបស់ខ្លួនវិញ ។

ប្រភពបន្តថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែសីហា ផ្នែកជំនាញស្រុក ប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន បានចុះ ពិនិត្យសាកសពឃើញថា លើខ្លួនសាកសព ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ពាក់ពន្ធ័ នឹងបទល្មើសព្រហ្មទណ្ឌឡើយ ហើយបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ឡូ សំអាត

 

2 1 3


ចែករំលែក៖