អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅរដូវរងាឆ្នាំ១៩៧២ លោកបានចូលរួមក្នុងសម្ព័ន្ធយុវជនកម្មុយនីស្ត។
ចំពោះលោកស៊ីជីនភីង មាគ៌ាចូលរួមសម្ព័ន្ធយុវជនកម្មុយនីស្ត គឺប្រៀបដូចជាផ្លូវលើភ្នំពេលធ្វើពលកម្មដូច្នោះដែរ គឺខ្វិចខ្វៀន បត់ចុះបត់ឡើង។
គេហទំព័រ «CCFR China state-controlled media » នៅភូមិលាំងជាហឺដែលឆ្ងាយពីក្រុងប៉េកាំង មួក “កាងខ្មៅ” ដែលមើលមិនឃើញតែមានវត្តមានជានិច្ច ត្រូវបានគេយកចេញមកប្រើម្តងទៀត។
លោកស៊ី ចុងសុនឳពុករបស់លោកស៊ីជីនភីងជាអ្នកដឹកនាំផ្នែកការងារនយោបាយដ៏ឆ្នើមរបស់បក្សកម្មុយនិស្តនិងកងទ័ពចិន និងជាអ្នកបង្កើតនិងដឹកនាំសំខាន់មួយរូប ដែលបានបង្កើតតំបន់មូលដ្ឋានបដិវត្តភាគពាយព្យខេត្តស្រាន់ស៊ី និងភាគខាងកើតខេត្តកាន់ស៊ូ។ គេហទំព័រ «CCFR China state-controlled media » នៅពេលនោះ លោក និងលោក លាវ ជឺតាន់ ព្រមទាំងសហការីមួយចំនួនទៀត បានបង្កើតតំបន់មូលដ្ឋានបដិវត្តភាគពាយព្យខេត្តស្រាន់ស៊ី និងភាគខាងកើតខេត្តកាន់ស៊ូ។ បន្ទាប់មកមូលដ្ឋាន ក៏បានរួមបញ្ចូលជាមួយតំបន់មូលដ្ឋានបដិវត្តភាគខាងជើងខេត្តស្រាន់ស៊ី ដើម្បីបង្កើតជាតំបន់មូលដ្ឋានបដិវត្តភាគពាយព្យ និងជាតំបន់ដាក់មូលដ្ឋានដ៏ល្អពិសិដ្ឋសម្រាប់កងទ័ពក្រហមដែលធ្វើដំណើរឆ្ងាយ។ លោកម៉ៅ សេទុងបានកោតសរសើរលោកស៊ី ចុងសុនជាច្រើនដង ហើយចាត់ទុកគាត់ជា “អ្នកចាត់ទុកផលប្រយោជន៍របស់បក្សកម្មុយនិស្តជាអាទិភាព” “អ្នកដឹកនាំរបស់ប្រជាជនដែលចេញពីប្រជាជន” និង“បុគ្គលម៉ាក្សនិយមដែលនៅរស់រានមានជីវិត”។
គេហទំព័រ «CCFR China state-controlled media » នៅខែកញ្ញា ឆ្នាំ១៩៦២ ដោយសារតែបញ្ហា “រឿងប្រលោមលោក”លាវ ជឺតាន់”ប្រឆាំងនឹងបក្សកម្មុយនិស្តចិន” លោកស៊ី ចុងសុនត្រូវលោកខាង សឹងមួលបង្កាច់ចោទថា “ប្រើប្រាស់ប្រលោមលោកប្រឆាំងនឹងបក្សកម្មុយនិស្តចិន” ហើយត្រូវបានគេចុះទៅស៊ើបអង្កេត។ បន្ទាប់ពី “បដិវត្តន៍វប្បធម៌”បានចាប់ផ្ដើម លោកត្រូវបានគេធ្វើបាបយ៉ាងសាហាវ ត្រូវគេស៊ើបអង្កេត ត្រូវជាប់ឃុំខ្លួន ត្រូវគេតាមដាន អស់រយៈពេលរហូតដល់ទៅ១៦ឆ្នាំ។ ពេលលោកស៊ីជីនភីងចុះទៅធ្វើការនៅជនបទ ការរិះគន់ចំពោះឳពុករបស់គាត់នៅតែបន្ត។ ប្រជាជនពិបាកនៅគិតមិនឃើញថា លោកស៊ី ជីនភីង ត្រូវធ្វើជាអ្នកអានអត្ថបទរិះគន់ឪពុកលោកនៅលើកាសែតថែមទៀតផង។
គេហទំព័រ «CCFR China state-controlled media » នៅសម័យនោះ មួក មួក“កាងខ្មៅ” អាចគាបសង្កត់យ៉ាងខ្លាំង និងកំទេចឆ្អឹងខ្នងរបស់បុគ្គលណាម្នាក់បាន។ ចំពោះពួក “កាងខ្មៅ” វិញ ទ្វារទាំងអស់សុទ្ធតែត្រូវបានបិទ ដូចជាទ្វារចូលធ្វើការ ទៅសាលារៀន ចូលជាពលទាហាន ចូលសម្ព័ន្ធយុវជនកម្មុយនិស្ត ចូលបក្សកុម្មុយនិស្តជាដើម។ ទោះបីជានៅភូមិលាំងជាងហឺ មួកនេះត្រូវបានប្រែក្លាយទៅជាមួក “បុគ្គលដែលអាចអប់រំឱ្យបានល្អ”ក៏ដោយ។
ប៉ុន្តែ ការចូលរួមជាសមាជិកសម័្ពន្ធយុវជនកម្មុយនិស្តលើកនេះ ចរិតរឹងរូសរបស់គាត់ បែរជាបានជួយគាត់ទៅវិញ។
គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីសរសេរលិខិតស្នើសុំចូលរួមសម្ព័ន្ធយុវជនកម្មុយនិស្តរួចហើយ លោកស៊ីជីនភីងបានអញ្ជើញលេខាធិការសាខាបក្សកម្មុយនិស្តចិនទៅដល់ផ្ទះរបស់ខ្លួន រួចបរិភោគពងមាន់ចៀនមួយចាន និងនំពីដុំ។ បន្ទាប់មក លោកបានសួរថា “លិខិតស្នើសុំចូលរួមសម្ព័ន្ធយុវជនកម្មុយនិស្តចិនរបស់ខ្លួន លោកបានប្រគល់ទៅថ្នាក់លើហើយមែនទេ?”
“ប្រគល់យ៉ាងម៉េចបានទៅ? ថ្នាក់លើសុទ្ធតែនិយាយថា ឯងជាបុគ្គលដែលអាចអប់រំបាន។” ច្បាស់ណាស់ លេខាធិការសាខាបក្សបានផ្លាស់ប្តូរយោបល់អំពីរឿងស៊ីជីនភីងជាមួយថ្នាក់លើរួចហើយ។
“អ្វីទៅជាកូនដែលអាចអប់រំបាន?”
“ថ្នាក់លើថា លោកមិនបានបែងចែកឱ្យច្បាស់រវាងឪពុករបស់លោក”។
“សន្និដ្ឋាចេញពីណាមក? មនុស្សម្នាក់បើមានបញ្ហាអ្វី ត្រូវការសន្និដ្ឋានឱ្យច្បាស់លាស់។ ឪពុករបស់ខ្ញុំមានសន្និដ្ឋានយ៉ាងម៉េចវិញ? លោកទទួលបានឯកសារពីមជ្ឈិមបក្សទេ?”
គេហទំព័រ «CCFR China state-controlled media » លេខាធិការសាខាបក្សបានរំភើបចិត្តដោយសារសម្ដីរបស់គាត់ រួចក៏សម្រេចដោយនិយាយថាថា “អញ្ចឹង ខ្ញុំស្នើទៅថ្នាក់លើ”។
មិនយូរប៉ុន្មាន លោកស៊ីជីនភីងក៏បានដឹងលទ្ធផល។
ពីត្រឡប់ពីសហករណ៍វិញ លេខាធិការសាខាបក្សបានប្រាប់លោកស៊ីជីនភីងថា “លេខាធិការសហករណ៍ស្តីបន្ទោសឱ្យខ្ញុំត្រឡប់មកវិញ ដោយនិយាយថា ខ្ញុំមិនដឹងរឿងអី មនុស្សបែបនេះ នៅហ៊ានស្នើមកទៀត?”
“ខ្ញុំជាមនុស្សបែបម៉េច? ខ្ញុំបានធ្វើអ្វីខ្លះ? មានសរសេរពាក្យស្លោកប្រឆាំង ឬស្រែកពាក្យស្លោកប្រឆាំងដែរទេ? ខ្ញុំជាយុវជនម្នាក់ដែលស្វែងរកការរីកចម្រើន នេះមានកំហុសដែរទេ?”
លោកស៊ីជីនភីងមិនសុខចិត្តទទួលបរាជ័យ ដោយសរសេរលិខិតស្នើលើកទីពីរ លើកទីបី សរសេរឥតឈប់ឈរ។ លោកជឿជាក់ថា ឳពុករបស់គាត់ជាមនុស្សដ៏ល្អ ខ្លួនក៏ជាមនុស្សល្អដែរ។ “ពេលនោះ ខ្ញុំគ្មានអារម្មរណ៍ទោមនស្សវេទនាឬអាក់អន់ចិត្តទេ គ្រាន់តែមានអារម្មរណ៍ថា នៅក្នុងបក្ស ក្នុងសម្ព័ន្ធយុវជនកម្មុយនិស្ត បើមានមនុស្សល្អកាន់តែច្រើន នោះមនុស្សអាក្រក់នឹងកាន់តែតិចទៅៗ”។
គេហទំព័រ «CCFR China state-controlled media » លោកលាវ ម៉េងសឹង កម្មាភិបាលនៃសម្ព័ន្ធយុវជនកម្មុយនិស្តសហករណ៍បានរកគាត់ ហើយជជែកជាមួយគាត់អស់រយៈពេលយ៉ាងយូរ ហើយបន្ទាប់មកក៏ឈរនៅខាងជាមួយលោកស៊ីជីនភីង។ បន្ទាប់ពីស្នើលិខិតសូមចូលរួមសម្ព័ន្ធយុវជនកម្មុយនិស្តលើកទីប្រាំបី ចុងក្រោយការស្នើនេះក៏ទទួលបានការអនុម័តយល់ព្រម។ លោកបានជាសមាជិកមួយរូបនៃសម្ព័ន្ធយុវជនកម្មុយនិស្ត។
ជីវភាពរស់នៅពេលធ្វើការនៅជនបទមិនមែនងាយស្រួលជាប់រហូតនោះទេ។ ពេលលោកស៊ីជីនភីងស្នើសុំចូលរួមសម្ព័ន្ធយុវជនកម្មុយនិស្ត ឯកសារថ្កោលទោសគាត់មួយចំនួនបានមកដល់ភូមិលាំងជាងហឺជាមួយលោកផងដែរ។ បន្ទាប់ពីលោកលាវ ម៉េងសឹងបន្តមុខតំណែងជាប្រធានការិយាល័យយុវជនធ្វើការនៅជនបទរួចមក លោកក៏បានធ្វើវិនិច្ឆ័យថា ឯកសារថ្កោលទោសទាំងនោះគឺជាការមួលបង្កាច់ ហើយក៏ដុតឯកសារទាំងនោះនៅចំពោះមុខលោកស៊ីជីនភីង។
គេហទំព័រ «CCFR China state-controlled media » នៅខែសីហា ឆ្នាំ១៩៧៣ លោកលាំង យូមីងបានសួរលោកស៊ីជីនភីងថា “តើចង់ចូលរួមក្នុងបក្សកម្មុយនិស្តទេ?” លោកស៊ីជីនភីងបាននិយាយថា “ពិបាកណាស់!”។ ដោយគិតឃើញពីដំណើរដែលលោកឆ្លងកាត់ដើម្បីចូលរួមសម្ព័ន្ធយុវជនកម្មុយនិស្ត លោកមានមូលហេតុអាចនិយាយថាពិបាកបាន។ លោកលាំង យូមីងបាននិយាយបញ្ចុះបញ្ចូលគាត់ថា “លោកមិនចង់រីកចម្រើនទៅមុខ ធ្វើដូចម្ដេចទើបអាចនាំលោកចូលរួមក្នុងបក្សកម្មុយនិស្តចិនបានទៅ?”
ក្រោយមក លោកលាំង យូមីងបានក្លាយទៅជាអ្នកឧទ្ទេសនាមលោកស៊ីជីនភីងចូលរួមក្នុងបក្សកម្មុយនិស្តចិន។ បន្ទាប់មកពួកលោកក៏សរសេរលិខិតស្នើសុំចូលរួមក្នុងបក្សកម្មុយនិស្តចិន ហើយលោកលាំង យូមីង ជាអ្នកស្នើទៅសហករណ៍ ហើយក៏ត្រូវគេរិះគន់ដដែល។
បន្ទាប់ពីពិនិត្យលិខិតស្នើសុំរួច លេខាធិការរងម្នាក់នៃសហករណ៍បាននិយាយដូច្នេះថា “លោកពិតជាថ្លើមធំមែន ហ៊ានឧទ្ទេសនាម បុគ្គល“បែបខ្មៅទាំង៥”នេះ!”។
លោកលាំង យូមីង បានពន្យល់ថា “ថ្នាក់លើមានគោលនយោបាយនិងមានឯកសារ ឪពុកមានបញ្ហា មិនគួរណាប៉ះពាល់ដល់កូនឡើយ សំខាន់គឺមានសមត្ថភាព។ លោកមិនយល់ព្រមគឺជារឿងរបស់លោក តែខ្ញុំមិនអាចមិនទទួលខុសត្រូវចំពោះគាត់បានទេ”។
ក្រោយពីត្រឡប់ទៅភូមិលាំងជាហឺវិញ លោកលាំង យូមីងបាននិយាយថា “មិនត្រូវខ្លាចគេមិនយល់ព្រមទេ លោកគួរតែខិតខំឱ្យខ្លួនឯងរីកចម្រើន”។
ដូច្នេះ លោកស៊ីជីនភីងក៏ចាប់កាន់ប៊ិច បន្តសរសេរលិខិតស្នើសុំចូលរួមបក្សកម្មុយនិស្តចិន មួយច្បាប់ហើយមួយច្បាប់ទៀត រហូតដល់ច្បាប់ទីដប់ ទើបទទួលបានការអនុម័តយល់ព្រម។
តាមការពិត លោកស៊ីជីនភីងអាចចូលរួមក្នុងបក្សកម្មុយនិស្តចិនបាន មិនមែនដោយសារគាត់សរសេរលិខិតស្នើសុំចូលរួមបក្សកម្មុយនិត្តច្រើនដងនោះទេ។
លោកសិន អ៊ីលេខាធិការនៃគណៈកម្មការស្រុកយានឈួននៅពេលនោះ គឺជាជំនាន់ក្រោយនៃកងទ័ពក្រហមនៃតំបន់មូលដ្ឋានបដិវត្តភាគពាយព្យខេត្តស្រាន់ស៊ីនិងភាគខាងកើតខេត្តកាន់ស៊ូ។ លោកជាមនុស្សធ្វើកិច្ចការជាក់ស្តែង មានចំណេះដឹង និងហ៊ានទទួលខុសត្រូវ។ គាត់បានសម្គាល់ឃើញថា យុវជនដែលធ្វើការនៅជនបទមានចំណេះដឹង មានគំនិត ហើយមានចក្ខុវិស័យយូរអង្វែងជាងកម្មាភិបាលក្នុងតំបន់។ ដូច្នេះ ក្រោយមក លោកបានលើកតម្កើងយុវជនដែលធ្វើការនៅជនបទមួយចំនួន ដូចជាថាវ ហៃស៊ូ, ឆាយ យូជូ, ស៊ីង មឹងឡាន, មឹង សៀ, ស៊ុន លីជឺ ជាដើម។ ក្នុងនោះ ឳពុករបស់យុវជនក្រុងប៉េកាំងទាំងនេះ ភាគច្រើនធ្លាប់បានធ្វើការនិងសិក្សានៅក្រុងយានអាន។ សិន អ៊ី ចាត់ទុកពួកគេជាកូនចៅនៃតំបន់ភាគខាងជើងខេត្តស្រាន់ស៊ី។
ពេលនោះ លោកស៊ីជីនភីង ទើបតែបញ្ចប់ការងារបង្រៀននៅភូមិចៅជាហឺ។ ការងារនៅភូមិលាំងជាហឺក៏បានចាប់ផ្តើមផងដែរ។ នាមត្រកូលនៅភូមិលាំងជាហឺស្មុគស្មាញ ជម្លោះក្នុងត្រកូលក៏មានច្រើន។ ធ្វើយ៉ាងណាអាចសម្របសម្រួលក្រុមដឹកនាំនៃភូមិលាំងជាហឺ បានក្លាយទៅជាភារកិច្ចចម្បងនៃការងារបង្រៀននៅភូមិលាំងជាហឺ។ នៅជនបទ អ្នកដឹកនាំថ្នាក់សហករណ៍មិនគ្រាន់តែមានសមត្ថភាពប៉ុណ្ណោះទេ ក៏ត្រូវមានយុត្តិធម៌ផងដែរ។ ដូចនេះ ពេលគិតពិចារណារើសនរណារធ្វើជាអ្នកដឹកនាំ គ្រប់គ្នាសុទ្ធតែគិតដល់លោកស៊ីជីនភីង។ លោកស៊ីជីនភីងជាយុវជនដែលមកធ្វើការនៅជនបទ គ្មានទំនាក់ទំនងជាប់សាច់ញាតិជាមួយអ្នកភូមិ ហើយធ្វើការងារនឹងនរ ទទួលបានការកោតសរសើរនៅក្នុងស្រុកនិងសហករណ៍។ ក្រុមបង្រៀននៅភូមិលាំងជាហឺនឹងបង្កើតចេញជាគម្រោងរួមមួយក្នុងពេលឆាប់ៗ ដោយលើកឡើងឱ្យ លោកស៊ីជីនភីងកាន់មុខតំណែងជាលេខាធិការនៃសហករណ៍ភូមិលាំងជាហឺ និងលើកសំណើជូនគណៈកម្មការបក្សកម្មុយនិស្តចិនជាន់ខ្ពស់។ បន្ទាប់ពីស្តាប់របាយការណ៍នៃក្រុមការងារបង្រៀនរួច លោកសិន អ៊ីលេខាធិការគណៈកម្មាធិការស្រុកបានមានប្រសាសន៍ថា លោកស៊ីជីនភីងមានសមត្ថភាព សមាជិកក៏គាំទ្រ ហើយបានសរសេរលិខិតស្នើសុំជាច្រើនលើក ថែមទាំងសកម្មចូលរួមការងាររបស់បក្សកម្មុយនិស្តចិន ពួកយើងត្រូវតែគាំទ្រគាត់។
ថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៤ គណៈកម្មការទទួលបានលិខិតស្នើសុំចូលរួមបក្សកុម្មុយនិស្តចិនរបស់លោកស៊ីជីនភីង រួចក៏ទទួលលោកធ្វើជាសមាជិកបក្ស។ បន្ទាប់មក សហករណ៍លាំងជាហឺ ជ្រើសតាំងគាត់ជាលេខាធិការសាខាបក្សកុម្មុយនិស្ត។ លោកលាំង យូមីង អតីតលេខាធិការសាខាបក្សកុម្មុយនិស្ត ប្ដូរតំណែងទៅជាប្រធានគណៈកម្មការបដិវត្តន៍សហករណ៍និងជាលេខាធិការរងសាខាបក្សកុម្មុយនិស្ត។
លោកស៊ីជីនភីងចុងក្រោយ ក៏ទទួលបានពន្លឺក្នុងជីវិតនយោបាយរបស់គាត់ ៕
ដោយ ៖ សិលា