ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូត ស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលស្ថិត នៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរដូវវស្សាឆ្នាំ២០២៤នេះ កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួលលើផ្ទៃដីទំហំ១៧៥ហិកតា និងសែនក្រអូប០១ ទំហំ ៤៥ ហិកតា។ 

តាមការពិនិត្យជាក់ស្តែង ស្រែផលិតគ្រាប់ពូជទាំងអស់មានលក្ខណៈសុទ្ធល្អ ហើយកសិដ្ឋាននឹងផ្គត់ផ្គង់សម្រាប់សហគមន៍កសិកម្មក្នុងការផលិតគ្រាប់ពូជវិញ្ញាបនបត្របន្ត។ តាមការប៉ាន់ស្មានទិន្នផលដែលទទួលបានប្រមាណ៤តោនក្នុងមួយហិកតា។ ដូច្នេះ បើសហគមន៍កសិកម្ម ឬក្រុមហ៊ុនផលិតពូជស្រូវត្រូវការគ្រាប់ពូជស្រូវសម្រាប់ផលិតជាគ្រាប់ពូជបន្ត សូមទំនាក់ ទំនង លោក អ៉ឹង ស៊ីណា ដែលមានលេខទូរស័ព្ទ ០១២ ៩៧៤ ៤៩៤៕

ដោយ៖ សូរិយា


ចែករំលែក៖