ភ្នំពេញ ៖ ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មាធិការកណ្តាលទាំងអស់ មេត្តាជ្រាបថា ៖
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាតគណៈ កម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទីV នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ (រយៈពេលពីរថ្ងៃ) នៅវិមាន ៧មករា ។
អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ មេត្តាជ្រាប និងត្រៀមលក្ខណៈ អញ្ជើញចូលរួមកុំបីខាន ។ (ខុទ្ទកាល័យ នឹងធ្វើលិខិតអញ្ជើញជាផ្លូវការនៅពេលក្រោយ) ៕
ដោយ ៖ សិលា