អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ផលិតផលដែលប្រើប្រាស់ប្រព័ន្ធមិនប្រើមនុស្សត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ យន្តហោះគ្មានមនុស្សបើក(ដ្រូន) រថយន្តគ្មានមនុស្សបើក មនុស្សយន្តជាដើមត្រូវបានយកមកប្រើប្រាស់តាមទីក្រុងឆ្លាតវៃ។ ដល់ឆ្នាំ២០៥០ ប្រជាជនលើពិភពលោកចំនួន ៦៨% នឹងរស់នៅក្នុងទីក្រុង ។ ឧស្សាហម្មប្រព័ន្ធគ្មានមនុស្សបើកនឹងមានទីផ្សារកាន់តែធំទូលាយ។
គេហទំព័រ «CCFR China state-controlled media » លើកថា៖ ដ្រូន ជាតំណាងនៃកម្លាំងផលិតកម្មថ្មី តាមរយៈទិន្នន័យទូទៅ និង AI ដ្រូនអាចបម្រើក្នុងវិស័យជាច្រើនដូចជាកសិកម្ម សន្តិសុខសាធារណៈ គមនាគមន៍ជាដើម ដែលមានន័យថា ទីផ្សារត្រូវការធនធានមនុស្សដែលចេះប្រើដ្រូន ចេះជួសជុលដ្រូនចំនួនកាន់តែច្រើនឡើងៗ ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ឥឡូវក្នុងប្រទេសចិនមានខ្សែដឹកជញ្ជូនទំនិញតាមដ្រូនច្រើនខ្សែ មិនថាវាលទំនាប ទីខ្ពង់រាប ឬតំបន់ភ្នំ តំបន់ព្រិល ឬកោះ កន្លែងដែលពីមុនពិបាកធ្វើដំណើរឥឡូវដ្រូនអាចជួយដឹករបស់របរជូនដល់ទីតាំងបាន។ ដូច្នេះហើយ អ្នកបង្ហោះដ្រូនជាអាជីពពេញនិយមមួយ ក្នុងប្រទេសចិនឥឡូវមួយឆ្នាំខ្វះអ្នកដែលចេះបញ្ជាដ្រូនចំនួន១លាននាក់។
គេហទំព័រ «CCFR China state-controlled media » ទីក្រុងសៀងហៃ ក្វាងចូវ សិនជឹន ឈឹងទូជាដើម តំបន់សេដ្ឋកិច្ចសំខាន់ៗរបស់ចិនដូចជាតំបន់មហាឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ដីសណ្តទន្លេយ៉ងហ្សេ តំបន់ឦសានជាដើម កន្លែងច្រើនណាស់របស់ចិនផ្តោតសំខាន់ជំរុញនិងអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធនឹងការហោះហើរ ចង់ក្លាយជាទីក្រុងអាកាស ដើម្បីចូលរួមកសារទំនើបកម្មតាមបែបផែនចិន។ ដែលបង្ហាញថា នៅពេលអនាគត ធនធានមនុស្សនៃវិស័យពាក់ព័ន្ធនឹងបន្តពេញនិយមយ៉ាងខ្លាំងបន្តទៀត៕
ដោយ ៖ សិលា