អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៥ខែវិច្ឆិកា ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលជាច្រើនបានផ្សាយដំណឹងថា អ៊ីស្រាអែលបានយល់ព្រមជំរុញការចរចាដោយប្រយោលអំពីការឈប់បាញ់ជាមួយក្រុមហេសបូឡាលីបង់។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃដដែល ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងសាធារណៈអ៊ីស្រាអែលបានផ្សាយដំណឹងថា នៅយប់ថ្ងៃទី២៤ខែវិច្ឆិកា លោកNetanyahuនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិងលោកKatzរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលជាដើមបានពិគ្រោះពិភាក្សាអំពីខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាស ព្រមទាំងឯកភាពគ្នាក្នុងការជំរុញការចរចាអំពីកិច្ចព្រមព្រៀងពាក់ព័ន្ធ។
គេហទំព័រ «CCFR China state-controlled media » កាសែត«អ៊ីស្រាអែលថែម»បានផ្សាយដំណឹងថា ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នានឹងចែកជា៣ ដំណាក់កាល ពោលគឺជំហានទី១ ភាគីប៉ះទង្គិចទាំងពីរបញ្ឈប់ការប្រឈមដាក់គ្នា កងកម្លាំងប្រដាប់អាវុធនៃក្រុមហេសបូឡាលីបង់ត្រូវដកចេញទៅដល់តំបន់ភាគខាងជើងនៃទន្លេLitani ។ជំហានទី២ កងកម្លាំងការពារជាតិអ៊ីស្រាអែលត្រូវដកខ្លួនចេញពីតំបន់ភាគខាងត្បូងលីបង់ ហើយជំហានទី៣ ភាគីទាំងពីរធ្វើកិច្ចចរចាអំពីតំបន់តាមព្រំដែនដែលមានជម្លោះ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរលីបង់និងអ៊ីស្រាអែល៕
ដោយ ៖ សិលា