ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយដោះស្រាយរឿងប្រព័ន្ធ លូ ផ្លូវថ្នល់ ភ្លេីង បំភ្លឺផ្លូវសាធារណៈ ។
ប្រជាពលរដ្ឋស្នើរបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤នៅខណ្ឌមានជយ័នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឆាយ វីរៈ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលម៉ូឌែន២ អគារA និងអគារD បណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម។
ក្នុងវេទិកានោះប្រជាពលរដ្ឋតាមបណ្តាសង្កាត់ក្នុងខណ្ឌមានជ័យ បានលេីកាសំណេី រនិងសំណូមពរចំនួន១៥បញ្ហា ដោយផ្ទាល់មាត់ និងសំណេីជាលាយលក្ខ័អក្សរមានចំនួន៧៧ករណីដែលក្នុងនោះមានបញ្ហាដែលស្នេីសុំអោយរដ្ឋបាលរាជធានីភ្នំពេញជួយដោះស្រាយដូចជាបញ្ហាសុំកសាងផ្លូវ កសាងប្រពន្ធ័លូ ការដាក់ភ្លេីងសឡាបំភ្លេីងផ្លូវ បញ្ហាចេញបណ្ណ័កម្មសិទ្ធដីធ្លី បញ្ហាបង់ថ្លៃសំរាមជាដេីម។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ មានគោលបំណងជំរុញនូវវប្បធម៏ នៃការពិភាក្សា និងលេីកកំពស់គណនេយ្យ ភាពតាមបែបប្រជាធិបតេយ្យ តម្លាភាព គណនយ្យភាព។ ផ្តល់ឱកាសជូនប្រជាពលរដ្ឋពីអាទិភាពនៃការងារអភិវឌ្ឍន៏របស់ក្រុមប្រឹក្សារាជធានីភ្នំពេញសំរាប់ឆ្នាំខាងមុខ។ ទទួលយកអនុសាសន៏ និងសំណូមពររបស់ប្រជាពលរដ្ឋ ដេីម្បីពិភាក្សានិងឆ្លេីយតប។
ឯកឧត្តមម៉ប់ សារិន លេីកឡេីងទៀតថា៖ការងារអភិវឌ្ឍន៏មូលដ្ឋានមិនអាចមានតែអាជ្ញាធរធ្វេីតែម្នាក់ឯងបានជោគជយ័នុះទេ គឺទាមទាអោយមានការចូលរួមពីប្រជាពលរដ្ឋទេីបជោគជយ័។ ជាមួយគ្នានោះបងប្អូនប្រជាពរដ្ឋនៅក្នុងសង្កាត់បឹងទំពន់ទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និងលោកសេង គន្ធអភិបាលខណ្ឌមានជយ័ដែលបានជួយកសាងប្រពន្ធ័លូ និងផ្លូវមួយខ្សែជូនប្រជាពលរដ្ឋប្រេីប្រាស់បានងាយស្រួលក្នុងការធ្វេីដំណេីរ។
ជាការឆ្លើយតបក្នុងឱកាសនោះ ឯកឧត្តម ឆាយ វីរៈអភិបាលរងតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគួសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់។ ឯកឧត្តមបន្តថា តាមរយះវេទិការនេះយេីងទាំងអស់គ្នាបានរកឃេីញបញ្ហាសំខាន់ៗជាអាទិភាព សំរាប់អោយរដ្ឋបាលរាជធានីភ្នំពេញយកទៅពិចារណា កែលម្អក្នុងការអនុវត្តសកម្មភាពបស់ខ្លួនដេីម្បីលេីកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនអោយកាន់តែមានភាពល្អប្រសេីរ។ ក្នុងនាមក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមឆាយ វីរៈ បានធានាថានឹងយកសំណេី សំណូមពររបស់បងប្អូនលេីកឡេីងដែលនៅសេសសល់ទៅដាក់ជូនគណះអភិបាលរាជធានីភ្នំពេញដេីម្បីពិនិត្យនឹងដោះស្រាយជូន ព្រមទាំងផ្តល់ពត៏មានត្រឡប់ជូនបងប្អូនវិញតាមរយះក្រុមប្រឹក្សាសង្កាត់ ពីលទ្ធផលនៃការដោះស្រាយជូនទាំងលទ្ធផលវិជ្ជមាន និងអវិជ្ជមានដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាប៕
ដោយ៖ សំរិត