ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច សាយ ឈុំ គាំទ្រឲ្យឧបទ្វីបកូរ៉េចរចាដោយសន្តិវិធី

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានមាន ប្រសាសន៍ជម្រាបជូនលោក ចាង យុនហ្គន់ (Jang Yun Gon)ថា ជំហររបស់កម្ពុជាគាំទ្រ ឲ្យឧបទ្វីបកូរ៉េដោះស្រាយបញ្ហាតាមរយៈការចរចាប្រកបដោយសន្ដិវិធី សន្ដិភាព និង គោរពតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា សន្ដិសុខអង្គការសហប្រជាជាតិ ។

សម្ដេចសាយ ឈុំ មានប្រសាសន៍បែបនេះកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៦ ក្នុងឱកាសអនុញ្ញាតឲ្យលោក ចាង យុនហ្គន់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពថ្មីនៃសាធារណរដ្ឋប្រជាមានិត

ប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជាជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា ។

សម្ដេច សាយ ឈុំ បានបញ្ជាក់ថា ជំហរ របស់កម្ពុជាក្នុងការគាំទ្រឲ្យមានដំណោះស្រាយតាមរយៈការចរចាប្រកបដោយ សន្តិវិធី និងសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ និងគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះ រាជាណាចក្រកម្ពុជា ។ លោកបានកត់ សម្គាល់ថា សភាពការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្នមានស្ថិរភាព សន្តិ សុខ និងសន្តិភាពពេញលេញដែលជាកាលា នុវត្តភាពសម្រាប់ទាក់ទាញវិនិយោគិនបរទេស និងទេសចរណ៍មកប្រទេសកម្ពុជាកាន់ តែច្រើនថែមទៀត ។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ជឿជាក់ថា បេសកកម្មការទូតនេះនឹងបន្ត ពង្រឹងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងការទូតសហប្រតិបត្តិការល្អរវាងប្រជាជន នឹងប្រទេសទាំង២ ។ ជាងនេះទៅទៀត ប្រធានព្រឹទ្ធសភាក៏បានបញ្ជាក់ពីស្ថាន ភាពកម្ពុជាដែលបានកំពុងបន្តដំណើរទៅមុខតាមមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយសេដ្ឋកិច្ចកម្ពុជានៅតែបន្តរីកចម្រើនជាបន្តបន្ទាប់ពីឆ្នាំ២០១០រហូតដល់ឆ្នាំ២០១៥ សម្រេចបានកំណើនជាមធ្យម៧ភាគរយ។ សម្រាប់ឆ្នាំ២០១៦ ការព្យាករកំណើនសេដ្ឋ កិច្ចរំពឹងថា កម្ពុជានឹងសម្រេចបានក្នុង រង្វង់៧ភាគរយហើយផលិតផលសរុបក្នុង ស្រុកសម្រាប់មនុស្សម្នាក់រំពឹងនឹងទទួលបាន១,៣០១ដុល្លារ ។

សម្ដេច សាយ ឈុំ បន្ដថា កម្ពុជាខិតខំសម្រេចឲ្យបានគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអាត្រាជាង១ភាគរយក្នុងមួយឆ្នាំ ហើយក្នុងឆ្នាំ២០១៦កម្ពុជានឹងចាកចេញផុតពីចំណាត់ថ្នាក់ពីប្រទេសដែលមានប្រាក់ ចំណូលទាបទៅជាប្រទេសចំណូលមធ្យមកម្រិតទាប។ បន្ថែមពីនេះកម្ពុជាបានខិតខំ សម្រេចឲ្យបានចក្ខុវិស័យអភិវឌ្ឍរបស់ខ្លួន ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។

សម្តេចប្រធានព្រឹទ្ធសភាបញ្ជាក់ថា រាជ រដ្ឋាភិបាលបានបន្តអនុវត្តកម្មវិធីកំណែ ទម្រង់ស៊ីជម្រៅរួមមាន ការកែទម្រង់ ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែ ទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ កងកម្លាំងប្រដាប់អាវុធ ការកែទម្រង់វិមជ្ឈ ការ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ ការកែទម្រង់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិនិងការប្រយុទ្ធប្រឆាំងអំពើពុកលួយ៕ ហេង សូរិយា

 

fn-2016-08-23-13-37-20-3


ចែករំលែក៖