ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខ បន្តបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនបាន១៤នាក់បន្ថែមទៀត

ចែករំលែក៖

ភ្នំពេញះ មនុស្ស១៤នាក់ បន្ថែមទៀត ត្រូវបានកងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ
ឃាត់ខ្លួន សង្ស័យពីបទប្រេីប្រាស់គ្រឿងញៀន កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦
នៅម្តុំមុខអតីតមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដកហូតបាននូវថ្នាំញៀននិងឧបករណ៍សម្រាប់សេព មួយចំនួនផង។

លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ដែលដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់
បានមានប្រសាសន៍ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងរបស់លោកសហការជាមួយកម្លាំ
ជំនួយមកពីស្នងការផង បានឃាត់ខ្លួន ជនសង្ស័យប្រេីប្រាស់ និងចែកចាយថ្នាំញៀនបានចំនួន
១៤នាក់បន្ថែមទៀតកាលពីយប់មិញ (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦) ដែលដកហូតបាននូវថ្នាំញៀន
និងឧបករណ៍ សម្រាប់សេពថ្នាំមួយចំនួនទៀត ។

ក្នុងរយៈពេលតែមួយសប្តាហ៍នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានបង្ក្រាបឃាត់ខ្លួន
មនុស្សជាប់ចោទបានចំនួនជាង៤០នាក់ហេីយ ។ មានមនុស្សប្រមាណរាប់រយនាក់ត្រូវបានចាប់ខ្លួន
ដោយសារការពាក់ព័ន្ឋថ្នាំញៀននៅទីនោះ នាពេលកន្លងមក ហេីយបច្ចុប្បន្នរដ្ឋាភិបាលបាន បង្កេីនឱ្យ
មាន បង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀនទូទាំងប្រទេសដេីម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

បច្ចុប្បន្នអ្នកប្រើប្រាស់គ្រឿងញៀនទាំង១៤នាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ខណ្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ តុង សីហា

ses (3) ses (2) ses (1) ses ses (4)


ចែករំលែក៖