ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បិទប៉ារ៉ែតភ្លើងឡើងតខ្សែ រីឯបុរសម្នាក់ទៀតអត់ដឹងមកបើកបារ៉ែតនោះវិញ ធ្វើឲ្យឆក់ធ្លាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖   បុរសជាជាងភ្លើងម្នាក់ បានធ្លាក់ពីលើជណ្តើរកម្ពស់ជាង១០ម៉ែត្ររងរបួសធ្ងន់ បន្ទាប់ពីរួបគាត់បានឡើងតខ្សែភ្លើង ខណៈកំពុងត ស្រាប់តែមានបុរសម្នាក់ទៀតមកបើកប៉ារ៉ែតភ្លើងបណ្តាលឲ្យឆក់ធ្លាក់កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចតារាងបាល់ទះ Happy Sport ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ដពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅលើបង្គោលភ្លើង ដើម្បីតខ្សែភ្លើងជាកន្លែងហាត់កីឡាបាល់ទះ ដោយបានបិទប៉ារ៉ែតភ្លើងរួចហើយ ។ ខណៈកំពុងធ្វើការតខ្សែភ្លើង ស្រាប់តែមានបុរសម្នាក់ផ្សេងទៀត បានមកបើកប៉ារ៉ែតភ្លើងវិញ ដោយស្មានតែជនរងគ្រោះធ្វើការរួចរាល់ហើយ ភ្លាមនោះ ក៏ធ្វើអោយជនរងគ្រោះឆក់ធ្លាក់ពីខាងលើបង្គោលដែលមានកម្ពស់ជិត១០ម៉ែត្ររងរបួសធ្ងន់ ។

សាក្សីដដែលបានបន្តថា បន្ទាប់ពីជនរងគ្រោះបានឆក់ធ្លាក់ពីលើមកដល់ដីភ្លាមនោះ ក៏ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបឋម និងដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ៕ សុខាសែនជ័យ

 

image3 image2 image1
សូមអានបន្ត ៖ លោក លី សារី ចែកអំណោយអង្កររបស់រដ្ឋា ភិបាលជប៉ុនជូនប្រជាពលរដ្ឋ៧០០គ្រួសារ


ចែករំលែក៖