ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកាន់អំណាចបានបើកកិច្ចប្រជុំបន្ទាន់មួយ ហើយបានអំពាវនាវឱ្យផ្អាកតួនាទីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង

ចែករំលែក៖

មេដឹកនាំគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ចាំបាច់ត្រូវរារាំងពីការអនុវត្តអំណាចរបស់គាត់ជាប្រធានាធិបតីបន្ទាប់ពីច្បាប់អាជ្ញាសឹក។យោងតាមសារព័ត៌មាន The Korea Herald នៅព្រឹកថ្ងៃទី៦ ខែធ្នូ មេដឹកនាំគណបក្សអំណាចប្រជាជនកាន់អំណាច លោក Han Dong-hoon បានកោះប្រជុំបន្ទាន់មួយរបស់ថ្នាក់ដឹកនាំបក្ស ទាក់ទងនឹងករណីច្បាប់អាជ្ញាសឹក ។
លោក Han បាននិយាយថា “ដើម្បីការពារកូរ៉េ និងការពារប្រជាជន ខ្ញុំជឿថា ចាំបាច់ត្រូវបញ្ឈប់ប្រធានាធិបតីកូរ៉េ Yoon Suk-yeol ពីការប្រើប្រាស់អំណាចរបស់គាត់ជាបន្ទាន់”។
លោក Han បាននិយាយថាគណបក្សកាន់អំណាចមានភស្តុតាងដែលថាលោក Yoon បានបញ្ជាឱ្យឧត្តមសេនីយ៍ឯក Yeo In-hyung – មេបញ្ជាការនាយកដ្ឋានប្រឆាំងការស៊ើបការណ៍សម្ងាត់ – ឱ្យចាប់ខ្លួនអ្នកនយោបាយនិងឃុំខ្លួនពួកគេនៅឯអគារគណៈកម្មាធិការបោះឆ្នោតប្រទេសក្នុងទីក្រុង Gwacheon ជិតរដ្ឋធានីសេអ៊ូល។
កន្លងមកកាលពីថ្ងៃទី 5 ខែធ្នូ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា ទាហានជាង 100 នាក់ដែលបំពាក់ដោយកាំភ្លើងវែង និងសម្ភារៈយោធាផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការរបស់គណកម្មការនៅទីក្រុង Gwacheon ចាប់ពីម៉ោង 10:30 យប់ ថ្ងៃទី 3 ខែធ្នូ ពីម៉ោង 12:30 នាទី ថ្ងៃទី 4 ខែធ្នូ (ម៉ោងក្នុងស្រុក នេះបើតាមកាសែត The Korea Times។
យោងតាមមន្ត្រីគណៈកម្មការ ទាហានបានទម្លាយចូលទៅក្នុងបន្ទប់បំពេញកាតព្វកិច្ចពេលយប់ និងការិយាល័យជាច្រើនផ្សេងទៀតនៅក្នុងអគារ។ បន្ទាប់មកពួកគេបានរឹបអូសទូរស័ព្ទដៃរបស់មន្ត្រីដែលកំពុងបំពេញការងារ។ ប៉ុន្តែពួកគេទាំងអស់បានដកខ្លួនចេញមួយម៉ោងបន្ទាប់ពីសមាជិកសភាបានបោះឆ្នោតដកច្បាប់អាជ្ញាសឹក។
ទាហានក៏ត្រូវបានបញ្ជូនទៅការិយាល័យរបស់ទីភ្នាក់ងារគ្រប់គ្រងការបោះឆ្នោតនៅស្រុក Gwanak ក្នុងទីក្រុងសេអ៊ូល និងទៅកន្លែងហ្វឹកហ្វឺនរបស់ទីភ្នាក់ងារនៅ Suwon ខេត្ត Gyeonggi៕ ដោយ៖ ធីរីណា

រូបថត​៖ YONHAP


ចែករំលែក៖