ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អង្គការលីកាដូតាំងខ្លួនជាអង្គការ ប្រឆាំងតាំងពីដើមមក = អញ្ចឹងរបាយការណ៍របស់លីកាដូតែងតែផ្ទុយពីការពិត?
២- ដោយចង់ឯករាជ្យពេក = លីកាដូធ្វើរបាយការណ៍មិនដែលសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាទេ?
៣- លោក ទាវ វណ្ណុល ថាវិលចូលស្រុកដើម្បីតតាំងរកយុត្តិធម៌ = គឺជាការល្អហើយដែលមកតតាំងជាមួយតុលាការដើម្បីដឹង ស ខ្មៅ?
៤- ការចូលចតរបស់នាវាចម្បាំងសរអានៅកំពង់ផែក្រុងព្រះសីហនុ = ជាការជម្រះមន្ទិលសង្ស័យថាកម្ពុជាលំអៀងតែទៅរកចិន?
៥- ជាធម្មតាជនជាប់ចោទមិនដែលទទួលស្គាល់ទង្វើខុសឆ្គងរបស់ខ្លួនដោយងាយទេ = លុះត្រាតែតុលាការមានភ័ស្តុតាងរឹងមាំដាក់បន្ទុកទើបលែងមាត់?
៦- នៅក្នុងពន្ធនាគារ មិនមែននៅក្នុងសណ្ឋាគារទេ = អញ្ចឹងកុំចេះតែព្រហើនហ៊ានរំលោភច្បាប់?
៧- បើខ្លួនឯងត្រូវចាប់ខ្លួនដោយទង្វើខុសច្បាប់ = គាប្បីទទួលស្គាល់ការពិតនៃទង្វើរបស់ខ្លួនទៅ?
៨- គណបក្សប្រជាជនកម្ពុជាមិនយកប្រជាជនខ្មែរជាសត្រូវទេ = តែបើចំពោះក្រុមឧទ្ទាមក្រៅច្បាប់ដែលយករាជរដ្ឋាភិបាលជាសត្រូវរបស់ខ្លួន ទើបមានការឆ្លើយតប?
៩- ចង់យកគំរូតាមប្រទេសកូរ៉េខាងត្បូង គឺជាសិទ្ធិរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនៅក្រៅប្រទេស?
១០- ករណីកុមារ ហ៊ុន បញ្ញាបុត្រ កាលពីមានការបង្ហោះលក់កាំភ្លើងក្មួយនៅជាអនីតិជន = វិទ្យុអាស៊ីសេរីយកទង្វើរបស់អនីតិជនពីអតីតកាលមកធ្វើជាមូលដ្ឋានចោទប្រកាន់នៅពេលដែលក្មួយក្លាយជាយុវជនដឹងក្តីវិញនិងមានគុណសម្បត្តិល្អ? ៕
ដោយ ៖ សិលា