ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូត ចិន ប្រចាំកម្ពុជា ៖ ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ

ចែករំលែក៖

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះ ជនអគតិ ខាងបំប៉ោងព័ត៌មានក្លែងក្លាយ នៅក្នុង ជួរបក្ស ប្រឆាំង និង ពួកឧទ្ទាម បាន បំភ្លៃ ព័ត៌មាន លាបពណ៌ ថារដ្ឋាភិបាលចិន លែង ផ្ដល់ ជំនួយ ឬ ប្រាក់ កម្ចី ដល់ រាជរដ្ឋាភិបាល កម្ពុជា ដែលជាគំនិតទុច្ចរិត ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ។ ផ្ទុយទៅវិញ ឆ្លេីយតប ទៅ នឹងការ លាបពណ៌ ទាំងនោះ លោក វ៉ាង វេនប៊ីន Wang Wenbin ឯកអគ្គរដ្ឋទូត ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន សរសេរសារ បង្ហោះ នៅលេី បណ្ដាញ សង្គម ហ្វេសប៊ុក ដែល មានខ្លឹមសារ ដូចខាងក្រោម ៖

ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។

Chinese assistance to Cambodia has been fruitful with new projects making progress. China will continue its firm support to Cambodia for developing infrastructure projects that serve the national economy and people’s livelihoods. Any attempt to discredit or smear China-Cambodia cooperation will be futile. ។

សូមបញ្ជាក់ថា ៖ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់ថា មិត្តភាពដែកថែប របស់កម្ពុជានិងចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនអាចបែកបាក់គ្នានោះឡើយ បើទោះបីជាមានការ លួងលោម និងការលើកឡើង របស់ប្រទេសដទៃ ដែលមានចេតនាចង់បំបែកបំបាក់មិត្តភាពរវាងកម្ពុជា និងចិនក៏ដោយនោះ។ 

សូមរំលឹកថា ៖ ថ្លែងក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ ភាគីចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនោះជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវវរាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានកសាងទំនាក់ទំនងជាមួយនឹងសាធារណរដ្ឋប្រមានិតចិនតាំងពីជំនួបដំបូង ដែលចំណុចនោះ គឺជាការចាប់ផ្តើមនាំមកនូវទំនាក់ទំនងដ៏ល្អ ហើយវាមិនមែនជាការចៃដន្យនោះទេ ក៏ប៉ុន្តែមានការត្រួសត្រាយផ្លូវ ដោយព្រះបរមរតនកោដ្ឋ ជាមួយនឹងមេដឹកនាំជំនាន់ដើមរបស់ចិន ។ សម្តេចតេជោបន្តថា ៖ កម្ពុជាបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន តាំងពីចិនមិនទាន់ចូលជាសមាជិកអង្គការសហប្រជាជាតិមកម្ល៉េះ ដែលនេះជាចំណុចដែលត្រូវចងចាំ ដែលមានន័យថា ព្រះអង្គបានចាប់យកចំណុចគន្លឹះ ដែលមានចក្ខុវិស័យវែងឆ្ងាយ ហើយភាពប្រាកដប្រជាបានកើតឡើង។ សម្តេចតេជោបន្តទៀតថា បន្ទាប់ពីទំនាក់ទំនងព្រះបរមរតនកោដ្ឋ គឺនៅមានព្រះរាជបុត្ររបស់ព្រះអង្គដែលជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន រួមទាំងរូបសម្តេចផ្ទាល់ បន្តអនុវត្តនយោបាយចិនតែមួយ និងបន្តនៅក្នុងទំនាក់ទំនងដ៏ល្អបន្ថែមទៀត ដែលជាទំនាក់ទំនងដែកថែបគ្មានអ្នកណាមកបំបែកបានឡើយ។ សំឡេង « មិត្តភាពដែបថែបនៅទីនេះបើតាមខ្ញុំកាត់យល់ ហើយការយល់ដឹងរបស់ខ្ញុំគឺនៅត្រង់ ការជឿទុកចិត្តគ្នាដែលបន្ថែមន័យសង្កត់ទៅលើ ទំនាក់ទំនងយុទ្ធសាស្រ្តដៃគូគ្រប់ជ្រុង ជ្រោយ ។ មិនតិចទេប្រទេសដែលមានកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តឬភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិនជាមួយប្រទេសដទៃ ក៏ប៉ុន្តែនៅទីនេះប្រធានាធិបតី ស៊ី ជីនពីង បានបន្ថែម ពាក្យគឺមិត្តដែកថែប ចំណុចដែលខ្ញុំយល់ដឹងអំពីន័យនេះ គឺការជឿទុកចិត្តគ្នាខាងនយោបាយពិតប្រាកដ ដែលគ្មានពេលណារង្គោះរង្គើរវាងភាគីទាំង២ ទោះបីត្រូវទទួលសម្ពាធពីអ្នកនេះ ទទួលសម្ពាធពីអ្នកនោះ ក៏ប៉ុន្តែយើងមិនបាន ដោយរោយទៅតាមការគំរាម ដោយរោយទៅតាមការលួង លោមរបស់អ្នកណាទាំងអស់ ព្រោះយើងត្រូវគោរពដោយមានការស្មោះត្រង់ក្នុងទំនាក់ទំនងជាមួយគ្នា » ៕

ដោយ ៖ សិលា


ចែករំលែក៖