ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង បានបំពេញទស្សនកិច្ចនៅការដ្ឋានរ៉ែមាស និងរោងចក្រផលិតមាសរបស់ក្រុមហ៊ុន ZIJIN ក្រុងឡុងអ៊ាន ខេត្តហ្វូជាន នៃប្រទេសចិន

ចែករំលែក៖

ប្រទេសចិន ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះគណៈប្រតិភូខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបំពេញទស្សនកិច្ចសិក្សាដើម្បីស្វែងយល់នៃកិច្ចសហប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុន ZIJIN ដែលមានការដ្ឋានរ៉ែមាស និងរោងចក្រផលិតមាស ក្នុងក្រុងឡុងអ៊ាន ខេត្តហ្វូជាន។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីររ៉ែ និងថាមពល និងមន្ទីរបរិស្ថាន រួមនិងមន្រ្តីដែលពាក់ព័ន្ធ បានសិក្សាស្វែងយល់កាន់តែច្បាស់នៃដំណើរការ ការដ្ឋានដ៏ធំមហិមា របស់ក្រុមហ៊ុន ZIJIN. ចំណាត់ថ្នាក់ឧស្សាហកម្មសកលនៃការជីកយករ៉ែមាសមានការរីកចម្រើនយ៉ាងខ្លាំង។

ឯកឧត្តម សរ សុពុត្រា បានដឹកនាំគណៈប្រតិភូ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់ ដើម្បីទាក់ទាញវិនិយោគក្រុមហ៊ុនចិន មកខេត្តស្ទឹងត្រែង ដើម្បីការអភិវឌ្ឍន៍មានការរីកចម្រើនក្រោមម្លប់់សន្តិភាព និងការដឹកនាំរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

Zijin  បានងើបពីសហគ្រាសគ្រប់គ្រងតាមតំបន់ទៅជាក្រុមហ៊ុនរុករករ៉ែពហុជាតិ។ ជាមួយនឹងឥទ្ធិពលសកលលោកដ៏សំខាន់ក្នុងរយៈពេល 30 ឆ្នាំ ហើយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការអភិវឌ្ឍន៍ការជីកយករ៉ែ និងផ្តល់អត្ថប្រយោជន៍ដល់ពិភពលោក ជាមួយនឹងតម្លៃនៃសង្គម និងការអភិវឌ្ឍន៍រួម វាបានរួមបញ្ចូលគ្នានូវ    សរីរាង្គយូរអង្វែងនៃការអភិវឌ្ឍន៍ និងទំនួលខុសត្រូវឧស្សាហកម្មរបស់ខ្លួន ។ Zijin បានសហការជាមួយអង្គភាពស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន ដើម្បីសម្រេចបាននូវបច្ចេកវិទ្យា ឬឧបករណ៍ឈានមុខគេលំដាប់អន្តរជាតិមួយចំនួន។  ក្រុមហ៊ុន Zijin បានបន្តរក្សាសន្ទុះនៃការអភិវឌ្ឍន៍បច្ចុប្បន្នរបស់ខ្លួន បន្តផ្តល់អំណាចដល់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ជាមួយនឹងការច្នៃប្រឌិតបច្ចេកវិជ្ជា និងរួមចំណែកកាន់តែច្រើនក្នុងការធានាសន្តិសុខនៃធនធានរ៉ែជាតិ។

ជាមួយនិងការទស្សនកិច្ច របស់គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង រយៈពេល៧ថ្ងៃ ពីថ្ងៃទី២១ ខែធ្នូ ដល់ថ្ងៃទី ២៧ ខែធ្នូ នៅក្នុងទឹកដីខេត្ត ហ្វូជាន ប្រទេសចិន គឺសង្ឃឹមយ៉ាងមុតមាំថានឹងបានជាផ្លែផ្កាមកវិញជូនប្រជាជនខេត្តស្ទឹងត្រែង ពីព្រោះការបំពេញទស្សនកិច្ចសិក្សានេះ បានទៅក្រុមហ៊ុនជាច្រើននៅតំបន់សេដ្ឋកិច្ចដ៏ខ្លាំងក្លាមួយនេះ តាមការអញ្ជើញយ៉ាងយកចិត្តទុកដាក់របស់ម្ចាស់ក្រុមហ៊ុន។

ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំគណៈប្រតិភូពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីររ៉ែថាមពល និងមន្ទីរបរិស្ថានខេត្ត រួមនិងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញដំណើរបំពេញទស្សនកិច្ចសិក្សា នៃក្រុមហ៊ុន Fujian Zhonghe New Energy Technology Co..Ltd. ដើម្បីស្វែងយល់ទស្សនកិច្ចអំពីកិច្ចសហប្រតិបត្តិការវិនិយោគ និងការអភិវឌ្ឍន៍គម្រោងថាមពលថ្មី។

ដំណើរទស្សនកិច្ចនេះសំដៅសម្របសម្រួលកិច្ចសហការក្នុងការអភិវឌ្ឍ និងឱកាសនៃការវិនិយោគ រវាងខេត្តស្ទឹងត្រែងនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហ្វូជាន សាធារណៈរដ្ឋប្រជាមានិតចិន៕

ដោយ៖ ស សម


ចែករំលែក៖