ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង៨នាក់ ក្រោយរកឃើញដាវសាំម៉ូរ៉ៃដាក់តាមខ្លួនត្រូវ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាប់ខ្លួន..!

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេ បញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបដោយឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នាចំនួន ៨នាក់ នាំមកកាន់ទីបញ្ជាការដ្ឋាន។ ការឃាត់ខ្លួនធ្វើឡើងនៅចំណុចច្រកចូលភូមិក្រាំងពលទេព ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តតែងចេញត្បាតជារៀងរាល់យប់ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ពិសេសការបង្កអសន្តិសុខពីក្រុមក្មេងទំនើង។ ការល្បាតនេះ កម្លាំងក៏បានប្រទះឃើញក្មេងទំនើងចំនួន៨នាក់ដែលជិះម៉ូតូ ៣គ្រឿង ដោយសង្ស័យក៏បានឃាត់សួរនាំ និងឆែកឆេរ ហើយបានរកឃើញដាវសាំម៉ូរ៉ៃ១ដើមដែលក្មេងទំនើងដាក់តាមខ្លួន។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបញ្ជាក់បន្ថែមថា ក្មេងទំនើងកាន់ដាវទាំង ៨នាក់ ហើយសមត្ថកិច្ចក៏បានដកហូត ម៉ូតូចំនួន ៣គ្រឿង ទូរស័ព្ទចំនួន ៨គ្រឿង និងដាវ ១ដើម។ បច្ចុប្បន្នក្មេងទំនើងទាំង ៨នាក់ ត្រូវបានបញ្ជូនមកបញ្ជាកាដ្ឋានកងរាជអាវុធខេត្ត ដើម្បីបន្តនីតិវិធី។

ពាក់ព័ន្ធករណីក្មេងទំនើង សម្ដេចធិបតីបានណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី ខេត្ត កុំបន្ធូដៃ និងត្រូវអនុវត្ដច្បាប់ឱ្យតឹងរឹងខ្លាំងក្លាបំផុតចំពោះករណីក្មេងទំនើងនេះនៅតាមមូលដ្ឋាន ដើម្បីកែប្រែដល់ក្មេងទំនើងទាំងនោះ។ ជាពិសេស ជួយដល់ឪពុកម្ដាយ ដើម្បីតម្រង់ទិសឱ្យកូនៗរបស់គាត់ក្លាយជាធនធានមនុស្សដែលល្អ និងសង្គមត្រូវការ។ ទន្ទឹមនឹងនេះសម្តេចធិបតីប្រកាសថា បើរកឃើញករណីក្មេងទំនើងបង្ហាញសកម្មភាពបទ ល្មើស ដូចជា ដាក់អាវុធតាមម៉ូតូ និងបង្ហោះនៅលើហ្វេកប៊ុក គឺលែងឱ្យធ្វើកិច្ចសន្យាទៀតហើយ ត្រូវអនុវត្ដវិធាន ការច្បាប់ ដើម្បីរឹតបណ្ដឹងឱ្យខ្លាំងសម្រាប់កាត់បន្ថយក្មេងទំនើងនៅក្នុងសង្គម៕

ដោយ៖ សូរិយា


ចែករំលែក៖