ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កាត់ទោសលោក​ សម​ រង្ស៊ី​ ​ថ្ងៃ២៥ វិច្ឆិកា ករណី​សមគំនិត​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​

ចែករំលែក៖

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នឹងបើកសវនាការកាត់ទោសលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនឯងទៅក្រៅប្រទេស ពាក់ព័ន្ធការសមគំនិតក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។ នេះបើយោងតាមដីកាកោះហៅរបស់តុលាការ ។

ដីកាកោះហៅជនជាប់ចោទឲ្យចូលសវនាការ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ដែលទើបត្រូវបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី២៧ ខែសីហា លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ជនជាប់ចោទឈ្មោះ សម រង្ស៊ីជាប់ចោទពីបទ ” សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែងនិង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២និង១៣ ខែសីហា ឆ្នាំ២០១៥ តាមមាត្រា២៩ មាត្រា៦២៩ មាត្រា៦៣០ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕ ចេស្តា

 

dse


ចែករំលែក៖