ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោបន្តសួរសុខទុក្ខព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្សក្នុងដំណើរទៅកាន់ខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ក្នុងដំណើរបេសក កម្មបន្តពីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍ លេខ៣ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យកាល ពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិ បាលបានអញ្ជើញចូលសួរសុខទុក្ខ និងដោះ ស្រាយសំណូមពរនានាទាំងនៅក្នុងវិស័យ ពុទ្ធចក្រ និងអាណាចក្រ ពិសេសដោះស្រាយ ផ្តល់ការកសាងសំណង់អគារសិក្សាថ្មីៗ ដល់សាលារៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ក្នុងដំណើរបេសកកម្មនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ ការកសាងអគារសិក្សាជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យ ជាំក្សាន្ត ស្ថិតនៅភូមិរំដោះស្រែ ឃុំរំដោះ ស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មាន អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង១៨ បន្ទប់ និងធ្វើទីចាត់ការថ្មី១ខ្នង ស្មើនឹង៣ បន្ទប់ ។

បន្ទាប់មកសម្តេចតេជោបានអញ្ជើញ ចូលសួរសុខទុក្ខដោយផ្ទាល់ជាមួយលោក គ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាសម្តេច ហ៊ុន សែន ស្រអែម ស្ថិតនៅក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយបានសម្រេចផ្តល់ជូនអគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ កសាងទីចាត់ការថ្មី១ខ្នង ស្មើនឹង៣បន្ទប់ និងចាក់ផ្លូវបេតុងចូលសាលា ។

ក្នុងកាយវិការពោរពេញដោយភាព សាមញ្ញរីករាយរាក់ទាក់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលកម្រមានមេដឹកនាំណាមួយធ្វើបានដោយមិនគិតពីការ នឿយហត់ដោយសារតែការចង់ដឹងចង់ឮដោយផ្ទាល់អំពីផលវិបាក និងងាយស្រួល ជាពិសេសតម្រូវការថ្មីៗនៃការអភិវឌ្ឍន៍តាម គោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគម្លាតរវាងទីក្រុង និងជនបទសម្តេច តេជោត្រូវបានការគោរពស្វាគមន៍ប្រកបដោយមនោសញ្ចេតនារីករាយ និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេច ។

បន្តដំណើរទៅមុខទៀតសម្តេចអគ្គ មហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលជួបជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ និងចូលពិនិត្យ មើលពីកង្វះខាតនៅទីអារាមវត្តប្រាសាទសន្តិភាព ហៅវត្តទំនប់ដាច់ស្ថិតនៅក្នុង ភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យដែលវត្តនេះ មានការខ្វះខាតយ៉ាងច្រើនហើយសម្តេចក៏បានសម្រេចជួយបង្ហើយការកសាងព្រះ វិហារថ្មីនៅទីអារាមមួយនេះផងដែរដែល បច្ចុប្បន្នសំណង់ព្រះវិហារនេះបាននិងកំពុងសាងសង់ទើបតែបានប្រមាណ១០ភាគ រយប៉ុណ្ណោះ។

សម្តេចអគ្គមហាសេនាបតីតេជោបាន បន្តដំណើរចូលសួរសុខទុក្ខ លោកគ្រូ អ្នក គ្រូ សិស្សានុសិស្សនៅសាលាបឋមសិក្សា ហ៊ុន សែន ជ័យនិវត្តន៍ ស្ថិតនៅក្នុងភូមិទួល ពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ក្នុងពេលបានឃើញដោយផ្ទាល់ដែលភាគច្រើននៃមូលដ្ឋានសិក្សានីមួយៗនៅ តំបន់នេះនៅមានការខ្វះខាតជាច្រើន ជាពិសេសដោយសំណង់អគារភាគច្រើន ជាអគារចាស់ទ្រុឌទ្រោមបានសាងសង់ជាច្រើនឆ្នាំ និងមិនសមស្របតាមស្តង់ដារ សម្តេចក៏បានឆ្លើយតបតាមសំណូមពរ របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដោយ សម្តេចតេជោសម្រេចផ្តល់ជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់ សាង សង់ទីចាត់ការ១ខ្នង ស្មើនឹង៣បន្ទប់ ជួស ជុលអគារចាស់ៗ ចាក់ផ្លូវបេតុងផ្លូវចូល សាលា ធ្វើខ្លោងទ្វារថ្មី និងបង្កើតទៅជា អនុវិទ្យាល័យ ។

ក្នុងដំណើរបន្តទៀតសម្តេចតេជោអមដោយមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប សម្តេចតេជោក៏បានអញ្ជើញចូលពិនិត្យ មើលវត្តសាមគ្គីសុខសាន្តប្រាសាទមានជ័យ ហៅ វត្តស្រែល្អ ស្ថិតនៅក្នុងភូមិស្រែល្អ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ សម្តេចបានជួយកសាងសាលា ពុទ្ធិកបឋមសិក្សា១ខ្នង មាន៣បន្ទប់ និង ផ្តល់ថវិកាមួយចំនួនសម្រាប់កសាងព្រះ វិហារ ។

សាលាបឋមសិក្សាបាក់អន្លូងស្ថិតនៅក្នុងភូមិសំបូរ ឃុំបាក់អន្លូង ស្រុកត្រពាំង ប្រាសាទសម្តេចបានផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់១២បន្ទប់ ធ្វើទីចាត់ ការ១ខ្នង ស្មើនឹង៣បន្ទប់ និងចាក់បេតុង ផ្លូវចូលសាលាផងដែរ ។

វិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ស្ថិតក្នុងភូមិ ទួលតាសេក ឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ សម្តេចតេជោផ្តល់ជូនអគារសិក្សា ថ្មី១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ ទីចាត់ការ១ខ្នង មាន៣បន្ទប់ បន្ទប់ស្នាក់ នៅរបស់សិស្ស១ខ្នង កម្ពស់២ជាន់ ស្មើនឹង ២០បន្ទប់ ធ្វើផ្លូវបេតុងចូលសាលា ។ រីឯ អនុវិទ្យាល័យហ៊ុន សែន ត្រពាំងប្រាសាទ ដែលស្ថិតនៅជាមួយគ្នានេោះ សម្តេចតេជោ ផ្តល់ជូនអគារ១ខ្នង កម្ពស់២ជាន់ ស្មើនឹង ១២បន្ទប់ ទីចាត់ការ១ខ្នងមាន៣បន្ទប់ ។

គាប់ជួននៃការអញ្ជើញពិនិត្យមើល សមិទ្ធផលខាងវិស័យអប់រំនៅវិទ្យាល័យ មួយនេោះសម្តេចក៏បានជួបពិធីភ្ជាប់ពាក្យ គូស្រករមួយគូដែលខាងប្រុសជាគ្រូបង្រៀន ផងនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានសំណេះសំណាលដោយ បានសួរនាំទៅកាន់អ្នកទាំង២អំពីប្រវត្តិ ស្នេហាដែលនាំទៅដល់ការសម្រេចធ្វើពិធីភ្ជាប់ពាក្យនេះឡើង ហើយក្នុងពេលនេាះ សម្តេចតេជោក៏បានចងដៃអ្នកទាំង២នូវ ថវិកា២ពាន់ដុល្លារអាមេរិកផងដែរ។ តប ទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លានេះអ្នកទាំង២បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ។

បន្ទាប់មកទៀតសម្តេចតេជោក៏បន្ត ដំណើរចូលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សា គ្រួសារយ៉េត ស្ថិតក្នុងភូមិសែនសម ឃុំអូរ ស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ ។

ក្នុងឱកាសនោះសម្តេចតេជោបានផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កម្ពស់៣ជាន់ ស្មើ នឹង១៨បន្ទប់ ទីចាត់ការ១ខ្នង មាន៣បន្ទប់ រៀបចំចាក់ផ្លូវបេតុងចូលសាលា ធ្វើទីលាន បាល់ទះ បាល់បោះ ធ្វើខ្លោងទ្វារថ្មី និងរបង ព័ទ្ធជុំវិញ ។

សាលាបឋមសិក្សានិងអនុវិទ្យាល័យ អូរស្វាយ ស្ថិតនៅក្នុងភូមិឈើទាលជ្រំ ឃុំ អូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ សម្តេចតេជោផ្តល់ជូនអគារសិក្សា ១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ និង ទីចាត់ការ១ស្មើនឹង៣បន្ទប់ ធ្វើទីលាន បាល់បោះ និងបាល់ទះ ធ្វើខ្លោងទ្វារ និង របងព័ទ្ធជុំវិញ ចាក់បេតុងផ្លូវចូលសាលា ។
សាលាបឋមសិក្សាថ្នល់បំបែក ស្ថិតនៅ ក្នុងភូមិថ្នល់បំបែក ឃុំផ្អាវ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យសម្តេចតេជោ ផ្តល់ជូនអគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ ទីចាត់ការ១ខ្នង មាន៣ បន្ទប់ ចាក់ផ្លូវបេតុងចូលសាលា ធ្វើខ្លោង ទ្វារ និងរបងព័ទ្ធជុំវិញ ជីកអណ្តូងទឹក ។

សាលាបឋមសិក្សាពពេលស្ថិតនៅក្នុងភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យសម្តេចតេជោផ្តល់ជូន អគារសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ ទីចាត់ ការ១ខ្នង មាន៣បន្ទប់ ជីកអណ្តូងទឹក ធ្វើ ផ្លូវចាក់បេតុង និងរបងព័ទ្ធជុំវិញ និងបាន បន្តអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅកន្លែងស្រះទឹកកាកបាទក្រហមកម្ពុជាផងដែរ ។

សាលាបឋមសិក្សាទួលថ្មី ស្ថិតក្នុងភូមិ ថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យសម្តេចតេជោផ្តល់ជូនអគារ១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ ទីចាត់ការ ១ខ្នង មាន៣បន្ទប់ ជីកស្រះ ធ្វើរបងព័ទ្ធ ជុំវិញសាលា ចាក់ផ្លូវបេតុងចូលសាលា ផងដែរ ។

សូមបញ្ជាក់ថា ក្នុងដំណើរបេសកកម្ម បន្តទៅកាន់ខេត្តឧត្តរមានជ័យនេះដែរនៅមានកម្មវិធីហូរហែដែលអង្គភាពសាលា ឬអង្គភាពនានាជាច្រើនបានរៀបចំរង់ចាំ ទទួលស្វាគមន៍វត្តមានដ៏ថ្លៃថ្លារបស់សម្តេច តេជោ ជាពិសេសដើម្បីគោរពអញ្ជើញ សម្តេចបានឈប់រថយន្ត និងចូលទស្សនា អំពីសមិទ្ធផលរបស់អង្គភាពនីមួយៗ ព្រម ទាំងការគោរពស្នើសុំសម្តេចសាងសង់ សំណង់អគារសិក្សាថ្មីៗជាច្រើន៕ សូរិយា

rr dr as (3) er as (1) as as (2)


ចែករំលែក៖