ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចាំខ្សែក៥០ដុល្លារពេលទៅលោះវិញម្ចាស់ទទួលបញ្ចាំថាហួសកំណត់ទៅប្តឹងនគរបាលឲ្យជួយ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានទៅកាន់ប៉ុស្ដិ៍ នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ កាលពី វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីរូបនាងយក ខ្សែកតម្លៃ២៦០ដុល្លារទៅបញ្ចាំនៅហាង លក់មាសមួយកន្លែងក្នុងផ្សាកាណាឌីយ៉ា ក្នុងតម្លៃ៥០ដុល្លារ ដើម្បីយកលុយមើល ជំងឺម្តាយ ដោយសន្យាក្នុងរយៈពេល១ខែ បើមិនមកយកត្រូវដាច់។ លុះបានត្រឹមតែ កន្លះខែពេលនាងមកយកលើកទី១អ្នក លក់ប្រាប់ថាមិនបានយកមកហើយក៏ ទៅផ្ទះវិញរហូតក្រោយមកយកម្តងទៀត អ្នកលក់ថាលើស៣ថ្ងៃខ្សែកនេះដាច់ ហើយព្រមទាំងមិនប្រគល់ខ្សែកឲ្យទៅ នាងវិញទេ។

ស្ត្រីដែលទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ នគរបាលនោះឈ្មោះ ធឿន ចាន់ធី អាយុ ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ចំណែកម្ដាយរបស់នាងដែលយកខ្សែក ទៅដាក់បញ្ចាំនោះឈ្មោះ អ៊ុន ណាត អាយុ ៥៧ឆ្នាំ ជាកម្មការិនីផ្នែកអនាម័យនៅក្នុង រោងចក្រកាត់ដេរ អ្នកទាំង២នាក់មានទី លំនៅក្នុងភូមិរកាកោង ឃុំព្រែកព្នៅ ស្រុក មុខកំពូល ខេត្តកណ្ដាល។
ដោយឡែកខ្សែកដែលគាត់យកទៅ ដាក់បញ្ចាំនោះជាខ្សែកមាសមានតម្លៃ២៦០ ដុល្លារអាមេរិកឯណោះ។

ស្ត្រីឈ្មោះ ធឿន ចាន់ធី ដែលជាកូន បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ម្ដាយរបស់នាងបានយកខ្សែក ១ខ្សែនោះទៅដាក់បញ្ចាំនៅតូបលក់មាស ប្ដូរប្រាក់លេខ១៧៣ ក្នុងផ្សារកាណាឌីយ៉ា ក្នុងតម្លៃត្រឹមតែ៥០ដុល្លារតែប៉ុណ្ណោះ ហើយ អ្នកទទួលបញ្ចាំបានទារការ ប្រាក់ចំនួន១០ ដុល្លារក្នុងកាលកំណត់រយៈពេល១ខែ។ ដោយគិតចាប់ថ្ងៃដាក់បញ្ចាំ គឺថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។ បន្ទាប់មកដោយនាងមានការ ភ័យខ្លាចបាត់បង់ខ្សែកនោះណាស់ ព្រោះ នាងមានតែប៉ុណ្ណឹង ហើយដោយសារតែ ខ្វះខាតលុយទិញថ្នាំឲ្យម្ដាយ ទើបសម្រេចចិត្តឲ្យម្ដាយយកវាទៅបញ្ចាំក្នុងតម្លៃ៥០ ដុល្លារ។

លុះបានរយៈពេលកន្លះខែ នាងបាន យកលុយចំនួន៥០ដុល្លារទៅលោះយក ខ្សែកមកវិញ ប៉ុន្តែពេលទៅដល់ម្ចាស់តូបនោះប្រាប់ថាអត់បានយកខ្សែក មកទេ ទើបនាងត្រឡប់ទៅផ្ទះវិញ ហើយដោយ រវល់មើលម្ដាយឈឺ ទើបភ្លេចរឿងទៅ លោះខ្សែកនោះ។ លុះដល់ថ្ងៃទី២៤ ខែ សីហា នាងបានទៅលោះយកម្ដងទៀត ប៉ុន្តែម្ចាស់តូបដែលជាអ្នកទទួលបញ្ចាំនោះ មិនព្រមប្រគល់ឲ្យឡើយ ដោយសម្អាងថា ហួសកាលកំណត់រយៈពេល៣ថ្ងៃហើយ។ ទង្វើនេះឃើញថាជននោះមិនបានគិតពី កាលដែលនាងទៅលោះកាលពីកន្លះខែ មុនម្តេចមិនយកឲ្យនាង? មិនតែប៉ុណ្ណោះ បានជំរុញឲ្យនាងទៅប្ដឹងដល់ណាក៏ប្ដឹង ទៅ ទើបពេលនេះនាងរត់រកនគរបាលឲ្យ ជួយព្រោះគ្មានជម្រើសក្រៅពីនេះឡើយ។

ក្រោយពេលទៅដល់នគរបាលរដ្ឋបាល ប៉ុស្ដិ៍ចោមចៅ នគរបាលមិនបានទទួលពាក្យ បណ្ដឹងនោះទេ ដោយឲ្យនាងត្រឡប់ទៅ ផ្ទះវិញសិនរង់ចាំថ្ងៃទី២៧ ខែសីហា នគរ បាលនឹងទៅកាន់តូបទទួលបញ្ចាំនោះជាមួយ នាង ដើម្បីដោះស្រាយឲ្យ គឺជូននាងដោយ ផ្ទាល់នៅទីនោះតែម្ដង។ ដោយទំនងកុំឲ្យ មានបញ្ហាក្រោយមកម្ចាស់តូបក៏ព្រមប្រគល់ ខ្សែកឲ្យស្ត្រីជាម្ចាស់វិញ បន្ទាប់ពីម្ចាស់ខ្សែក ប្រគល់ប្រាក់ដើម និងការប្រាក់គ្រប់ចំនួន ទៅឲ្យអ្នកទទួលបញ្ចាំរួចហើយនោះ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖