ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនបានចំនួន១៦នាក់បញ្ជូនទៅតុលាការក្នុងនោះ៧នាក់ទៅមណ្ឌលកែប្រែ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួនជនសង្ស័យ១៦នាក់ និងវត្ថុតាងទៅតុលាការក្នុងនោះ៧នាក់ទៅមណ្ឌលកែប្រ ដោយជាប់ពាក់ព័ន្ធរក្សាទុកដឹកជញ្ជូននិងប្រើប្រាស់នៅសារធាតយញៀនដោយខុសច្បាប់។

ហេតុការណ៍ចុះបង្ក្រាបករណីគ្រឿងញៀនខាងលើបានធ្វើឡើងរយៈពេល៣ថ្ងៃគឺ ថ្ងៃទី២៥ ២៦ ២៧ ខែសីហាឆ្នាំ២០១៦ ស្ថិតនៅក្នុងក្រុងសៀមរាប ខណៈពួកគេកំពុងចែកចាយតាមបន្ទប់ជួល និងនៅតាមដងផ្លូវសាធារណៈ។

លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ច្បាស់រួចមក កម្លាំងការិយាល័យជំនាញបានចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងបានធ្វើការឃាត់ខ្លួនបានក្រុមជនសង្ស័យបន្តបន្ទាប់ចំនួន ១៦នាក់ រួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ។លោកបានបន្តទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន១៦នាក់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖ម្សៅគ្រើម(ម៉ាទឹកកក)ចំនួន១៦កញ្ចប់ស្មើទម្ងន់ ៣,៧ក្រាម,ទូរសព្ទ័៧គ្រឿង,និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ចំនួនចំនួន៧នាក់ក្នុងចំណោម១៦នាក់ បញ្ជូនទៅមណ្ឌលកែប្រៃចំណែកជនសង្ស័យ ចំនួន៩នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ជានិរន្ដរ៍

 

se re ew


ចែករំលែក៖