ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្យសម្តីគ្នាស្ត្រីម្នាក់កាប់ដៃគូជម្លោះឲ្យរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ ស្ដ្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទៅកាន់អធិការនគរបាលស្រុក ដើម្បីសួរនាំ បន្តបន្ទាប់ពីកាប់គូជម្លោះសបណ្ដាលឲ្យរបួសធ្ងន់ ដែលផ្តើមចេញពីទំនាស់ពាក្យសម្តីគ្នា ជាមួយគ្នា ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០និង៤០នាទីយប់ ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៦ នៅភូមិរលំរុន ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប ។

លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិន បានឲ្យ ដឹងថា ករណីហិង្សាដោយមានស្ថានទំងន់ទោស គឺស្ដ្រីម្នាក់បានកាប់ជនរងគ្រោះនិងកាំបិតផ្កាក់បណ្ដាលឲ្យរងរបួសធ្ងន់ ក្នុងជម្លោះពាក្យសម្ដីកាលពីពេលវេលាខាងលើ ដែលលោកថា ជនរងគ្រោះឈ្មោះស៊ត់ វី ភេទស្រីអាយុ៤៥ឆ្នាំ មុខរបរកសិករ ទីលំនៅភួមិរលំរុន ឃុំស្រែណូយ ជនរងគ្រោះរបួសនៅលើចុងចិញ្ចើមខាងឆ្វេង ប្រវែង១១សង់ទីម៉ែត្រ និងចំពីលើក្បាល១កន្លែងប្រវែង៦សង់ទីម៉ែត្រ និងប្រអប់ដៃព្រមទាំងកដៃទាំងសងខាង ។

លោកបានបន្ថែមថា ជនសង្ស័យឈ្មោះ អោ អៀង ភេទស្រីអាយុ៥៨ ឆ្នាំទីលំនៅជាមួយជនរងគ្រោះ។ ការបង្កហឹង្សានេះ ដោយសារទំនាស់ពាក្យសំដី ។ លោកបានបន្ថែមថា តាមគោលការរបស់លោកវរសេនីយ៍ឯកភឹងចិន្ដារ៉េតស្នងការរងទទួលបន្ទុកកណ្តាលព្រហ្មទណ្ទបានបញ្ជាឲ្យឃាត់ខ្លួនស្ត្រីជាជនសង្ស័យខាងលើនៅអធិការដ្ឋាននគរបាលស្រុកវ៉ារិន ដេីម្បីរៀបសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ៕ ជានិរន្ដរ៍

dw dr2 dds


ចែករំលែក៖