ខេត្តកំពង់ចាមៈ អាសូរណាស់ ជីតាបានស្លាប់ រីឯកូន និងចៅរងរបួសធ្ងន់ ស្រាល ខណៈកំពុងជិះម៉ូតូ ហើយដួលនៅលើស្ពាន សង្ស័យមកពីទាក់ ដៃចង្កូតម៉ូតូនឹងបេ អង្ករដែលគេដឹកពីខាងមុខ ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង 9និង30 នាទីព្រឹក ថ្ងៃទី28 ខែសីហា ឆ្នាំ2016 ស្ថិតនៅលើផ្លូវជាតិលេខ7 ចំណុចលើស្ពានអូរដា ស្ថិតក្នុងភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពុងចាម ។
ប្រភពព័ត៌មាននៅនឹងកន្លែងកើតបា នបញ្ជាកឱ្យដឹង់ថា ឈ្មោះ អ៊ឹម យឿន ភេទប្រុសអាយុ55ឆ្នាំ មានទីលំនៅភូ មិអន្លង់ស្នូក ឃុំ អូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបមនុស្សចំនួន2នាក់ ឈ្មោះយឿន ឌីម ភេទស្រី អាយុ30ឆ្នាំ ត្រូវជាកូ នបង្កើត ឈ្មោះ ប៉ូ ស្រីណែត ភេទស្រី អាយុ5ខែ ត្រូវជាចៅបង្កើ ត ។
ប្រភពបានបញ្ជាក់បន្តថា ជនរងគ្រោះបានបើកបរ ក្នុងទិសដៅពីលិចទៅកើត ខណ: បើកមកដល់ចំណុចកើតហេតុ ម៉ូតូ ជនរង គ្រោះ បានរេចង្កូតទៅបុកបង្កាន់ដៃស្ពា នដោយខ្លួនឯង បណ្តាលឲ្យ ដួល បោកទៅនឹងថ្នល់ លើស្ពាន រងគ្រោះយ៉ាង អាណោចអាធ័ម តែម្តង សង្ស័យ ចង្កូតម៉ូតូ ទើសចង្អៀតនឹងបេ អង្ករដែលជនរងគ្រោះដឹកដាក់លើចង្ អើរ ជាប់ពីមុខនឹងជនរងគ្រោះ ។
បន្ទាប់ ពីកើតហេតុ សមត្ថកិច្ច ជំនាញចរាចរណ៍ បានចុះ មកជួយ អន្តរាគមន៍ និងប្រគល់ សាកសពឲ្យទៅ សាច់ញាតិ ជនរងគ្រោះយកទៅធ្វើ បុណ្យតាមបនរពៃណី ផងដែរ ។ ចំណែកម៉ូតូ ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុករង់ចាំ ម្ចាស់ដែលជាសាច់ញាតិជនរងគ្រោះ មកទទួលនៅថ្ងៃក្រោយ៕ វណ្ណះ