ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ទី០៩ ខែមករា ឆ្នាំ២០២៥នេះ បានប្រកាសស្វែងរកក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ ខណៈរូបនាងបានបាត់ខ្លួនចេញពីផ្ទះជាងកន្លះខែហើយ ត្រូវក្រុមគ្រួសារប្តឹងសមត្ថកិច្ចជួយអន្តរគមន៍។
ជាក់ស្ដែងអាណាព្យាបាលបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក ដើម្បីស្វែងរកកូនស្រីឈ្មោះ រី វ៉ារីន អាយុ១៣ឆ្នាំ មុខរបរ សិស្ស ដែលបានចេញពីផ្ទះទៅហូបបង្អែមមុខផ្សារទួលគោក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល១១:៣០នាទី ហើយមិនឃើញត្រឡប់មកផ្ទះវិញនោះទេ។
បើសិនបងប្អូនប្រជាពលរដ្ឋបានឃេីញក្មេងស្រីដូចមានភិនភាគក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់តាមរយ:លេខទូរស័ព្ទ 086 54 56 89 ។ សូមអរគុណ !!!