ព័ត៌មានទាន់ហេតុការណ៍៖

នាវាទេសចរណ៍ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍​០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ នាវាទេសចរណ៍ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ចំនួន០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព​ នៅវេលាម៉ោង០៦​ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ។ 

នាឱកាសនោះដែរ​ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់ឱ្យ​កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ចេញប្រតិបត្តិការឈរជើងប្រចាំការតាមគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុផងដែរ។ 

សូមជម្រាបជូនថា​ នាវាឈ្មោះ SEA BOURN ENCORE​ មានបណ្តោយ ២១០.៥ម៉ែត្រ​ និងទទឹង ២៨ម៉ែត្រ​ ដែលមានជម្រៅទឹក ៦ម៉ែត្រ។ 

នៅក្នុង​នាវាទេស​ចរណ៍នេះ​ដែរ មានភ្ញៀវទេសចរ ចំនួន ៥៦៤នាក់ ស្រី ចំនួន ២៩០នាក់ មាន ២២សញ្ជាតិ​ និងមាននាវឹក ចំនួន ៤០៥នាក់ ស្រី ចំនួន ១០៥នាក់ មាន ៥៩សញ្ជាតិ។ 

គួរបញ្ជាក់ថា​ នាវានេះ​ មកពីប្រទេសថៃឡង់ដ៏​ ហេីយនឹងធ្វើដំណើរត្រឡប់ទៅប្រទេសវៀតណាមវិញ នៅវេលាម៉ោង១៩និង០០នាទី ថ្ងៃខែឆ្នាំដដែល៕

ដោយ​៖ តារា​


ចែករំលែក៖