ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងស្នើសុំបារាំងផ្តល់អ្នកជំនាញបច្ចេកទេសខាងផែនទីពិនិត្យមើលព្រំដែនកម្ពុជា-វៀតណាម

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន កម្ពុជាបានថ្លែងបង្ហាញជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថានឹងស្នើសុំឲ្យបារាំងផ្តល់អ្នក ជំនាញបច្ចេកទេសខាងផែនទីមកជួយចម្លងខ្សែព្រំដែនផែនទីបោនខ្នាត ១/១០០០០០ ទៅលើផែនទីUTM ខ្នាត ១/៥០០០០ នៅចន្លោះបង្គោលព្រំដែន លេខ៣០-៤០ ស្ថិតក្នុងខេត្ត រតនគិរី-ដាក់ ឡាក់ និងនៅចន្លោះបង្គោលព្រំដែនលេខ ១៣៨-១៤៧ ស្ថិតក្នុងភូមិដូង ខេត្តស្វាយ រៀង-តៃនីញ ព្រមទាំងជួយដៅខ្សែព្រំដែន នៅលើដីជាក់ស្តែងរវាងប្រទេសទាំង២ ។

ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅក្នុងកិច្ចប្រជុំជាមួយភាគីវៀតណាមនោះ កម្ពុជាលើកឡើងទាំងអស់អំពីបញ្ហាវៀតណាមជីកស្រះ និងសង់ប៉ុស្តិ៍នៅតាមព្រំដែនកម្ពុជា ហើយ អះអាងថា ប្រសិនភាគីវៀតណាមនៅតែ បន្តជីកស្រះ ឬសាងសង់ប៉ុស្តិ៍នគរបាល នោះ អាជ្ញាធរកម្ពុជានឹងចុះទៅកាន់តំបន់នោះភ្លាម។ ចំណែកស្នើសុំអ្នកបច្ចេកទេសជំនាញផ្នែកព្រំដែនពីបារាំងនោះនៅបន្ត ពិភាក្សាគ្នាបន្ថែមទៀត ។

កិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជា-វៀតណាមនោះ ភាគីកម្ពុជាដឹកនាំដោយ លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធាន គណៈកម្មការព្រំដែនកម្ពុជា និងចូលរួម ដោយ លោក ឡុង វិសាលោ រដ្ឋលេខាអធិ ការក្រសួងការបរទេសនិងភាគីវៀតណាមដឹកនាំដោយលោក Le Hoai trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៦ គណៈកម្មការព្រំដែន កម្ពុជា-វៀតណាមបានបើកកិច្ចប្រជុំនៅ ទីស្តីការគណៈរដ្ឋមន្រ្តី ដោយពិភាក្សាទៅលើ របៀបវារៈមួយចំនួន ក្នុងនោះភាគីកម្ពុជាក៏ នឹងសួរដេញដោលអំពីកំណត់ទូតពាក់ព័ន្ធនឹងការ រំលោភបំពាន របស់ភាគីវៀតណាម នៅតាមតំបន់ព្រំដែនមួយចំនួនរបស់កម្ពុជាផងដែរ ។

កិច្ចប្រជុំនេះមានររបៀបវារៈដូចជា ពិនិត្យមើលសេចក្តីព្រាងរបស់នាយករដ្ឋ មន្រ្តីប្រទសទាំង២ ស្នើក្រុមបច្ចេកទេស បារាំងជួយលើកិច្ចការព្រំដែន និងបញ្ហាជីកស្រះទឹកនិងសង់ប៉ុស្តិ៍នៅតាមព្រំដែន ។

លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា ធ្លាប់បានថ្លែងនៅចុងសប្តាហ៍មុនថា បញ្ហា សំខាន់ក្នុងការជជែកគ្នារវាងកម្ពុជា-វៀត ណាមនាពេលនេះរួមមានដូចជាការឯក ភាពគ្នារវាងប្រទេសទាំង២ក្នុងការស្នើឱ្យ បារាំងជួយបច្ចេកទេសអំពីការគូសផែនទី និងរឿងដែលសម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់វៀតណាមដែលមិនទាន់ដោះស្រាយកន្លងមក ៕ ហេង សូរិយា

 

ddd
សូមអានបន្ត ៖ រីករាយជាមួយ Mr. Bean


ចែករំលែក៖