ភ្នំពេញៈ ជនសង្ស័យ៣នាក់ ដែលធ្លាប់ធ្វើសកម្មភាពលួចសម្ភារក្នុងរោងចក្រ សិុន ជិធានបានសម្រេចម្តង កាលពីប៉ុន្មា នខែមុន រហូតមកដល់រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ពួកគេបាននាំគ្នាមកលួចសម្ភារក្នុ ងរោងចក្រម្តងទៀត ប៉ុន្តែជាថ្ងៃ ស៊យរបស់ពួកគេ ក៏លួចមិនបានសម្រេច ដោ យសារសន្តិសុខយាមរោងចក្របានឃើញពួ កគេទាន់រួ ចរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ឃា ត់ខ្លួនពួកគេបាន២នាក់ និងម្នាក់ ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានអោយដឹងថា ការឃាត់ខ្ លួននេះ ធ្វើឡើងនៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងរោងចក្រ សិុនជិធាន ភមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបន្តថា ជនសង្ស័យពីរនា ក់ ដែលឃាត់ខ្លួនខាងលើមានទី១ ឈ្មោះ ឡោ សង្ហា ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជាកម្មករកាត់ដេរ ទី២ ឈ្មោះ ឈិន សុផៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអង្គការ ហើយអ្នកទាំងពីរមានស្រុកកំណើតនៅ ភូមិឈើនាង ឃុំគោកគ្រប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀ ត ដែលរត់គេចខ្លួនបាត់នោះ ឈ្មោះ បូរាណ ហើយតំណាងរោងចក្រ សិុនជិធាន ដែលមកដាក់ពាក្យប្តឹងឈ្មោះ ផាន វ៉ានផៃ ភេទប្រុស អាយុ២៦ឆ្នាំ ជាបុគ្គលិករដ្ឋបាលក្នុងរោងចក្រ សិុនជិធាន ។
សមត្ថកិច្ចបានបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យគឺ ដំបូង ពួកគេបានជិះម៉ូតូមួយគ្រឿ ងម៉ាក វីវ៉ា ភ្នំពេញ 1B 7864 ដឹកគ្នាមកឈប់នៅដីឡូត៍មួយកន្លែ ង ចម្ងាយពីរោងចក្រជាង២០០ម៉ែត្រ រួចពួកគេទុកម៉ូតួចោល ហើយដើរទៅ រោងចក្ររៀបចំចងខ្សែលើដើមឈើជាប់ រោងចក្រ ដើម្បីតោងឡើងចូលលួចសម្ភារក្នុ ងរោងចក្រ ប៉ុន្តែពេលនោះសន្តិសុខដែលយាមនៅ មុខរោងចក្របានក្រឡេកឃើញរួចស្រែ ក និងទូរស័ព្ទហៅសមត្ថកិច្ចនគរបា លប៉ុស្តិ៍រលួស ឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនក្រុ មចោរ ភ្លាមៗនោះកម្លាំងចុះមកដល់និងឡោ មព័ទ្ធចាប់ជនសង្ស័យបានពីរនាក់ខា ងលើ និងដកហូតវត្ថុតាំងមួយចំនួ នផងដែល រីឯបក្ខពួកចោរម្នាក់ទៀត បា នជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ក្រោយពីសួរនាំជុំវិញករណីខាងលើនេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបា លខណ្ឌដង្កោបានសន្និដ្ឋានថា ជនសង្ស័យពិតជាបានធ្វើសកម្មភាពលួចសម្ភារក្នុងរោងចក្រ សិុនជិធាន ពិតប្រាកដមែន ដូច្នេះសមត្ថកិច្ ចបានកសាងសំណុំរឿងត្រៀមបញ្ជូនខ្លួន ជនសង្ស័យទាំងពីរនាក់ ទៅសាលាដំបូ ងរាជធានីភ្នំពេញផ្តន្ទាទោសតាមនី តិវិធច្បាប់ ៕ ជីម ភារ៉ា ដង្កោ
សូមអានបន្ត ៖ មនុស្សជាច្រើននាក់បាននាំគ្នាឡោមព័ទ្ធសត្វខ្លាមួយក្បាល