ព័ត៌មានទាន់ហេតុការណ៍៖

ទំហំផលិត និងលក់រថយន្តថាមពលថ្មីរបស់ចិនមានចំនួនលើសពី ១២ លានគ្រឿង

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមទិន្នន័យឧស្សាហកម្មរថយន្តឆ្នាំ ២០២៤ ដែលប្រកាសថ្មីបំផុតដោយសមាគមឧស្សាហកម្មរថយន្តចិនឱ្យដឹងថា ទំហំផលិត និងលក់រថយន្តថាមពលថ្មីរបស់ចិនមានចំនួនលើសពី ១២ លានគ្រឿង ដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា។ ទិន្នន័យចុងក្រោយបានបង្ហាញថា នៅឆ្នាំ ២០២៤ ទំហំផលិត និងលក់រថយន្តថាមពលថ្មីត្រូវជា ១២,៨៨៨ លានគ្រឿង និង ១២,៨៦៦ លានគ្រឿងរៀងៗគ្នា ដែលបានកើនឡើង ៣៤,៦ភាគរយ និង ៣៥,៥ភាគរយ បើប្រៀបធៀបជាមួយនឹង២០២៣ ទំហំលក់រថយន្តថាមពលថ្មីឈានដល់ចំនួន ៤០,៩ភាគរយនៃទំហំសរុបនៃការលក់រថយន្តថ្មី ដែលបន្តក្លាយជាគន្លឹះនៃកំណើនឧស្សាហកម្មរថយន្តរបស់ប្រទេសចិន។ 

គេហទំព័រ «CCFR China state-controlled media » ទន្ទឹមនឹងនេះ ការនាំចេញរថយន្តថាមពលថ្មីនៅឆ្នាំ ២០២៤ មាន១,២៨៤ លានគ្រឿង ដែលបានកើនឡើង ៦,៧ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលបន្តនាំមុខគេនៅលើពិភពលោក៕

ដោយ ៖ សិលា


ចែករំលែក៖