ព័ត៌មានទាន់ហេតុការណ៍៖

ឆេះអតីតអគារសាលានយោបាយចាស់សម្រាប់ទុកប្រជុំមន្ត្រីរាជការស្រុកសង្កែសង្ស័យដោយសារទុស្សេចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អតីតអគារសាលានយោបាយចាស់សម្រាប់ទុកប្រជុំមន្ត្រីរាជការស្រុកសង្កែត្រូវអគ្គិភ័យឆាបឆេះដោយ សង្ស័យទុស្សេេចរន្តអគ្គិសនីកាលពីវេលាម៉ោងប្រហែល១និង៣០នាទីរំលងអាធ្រាត្រ ឈានថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ រហូត មកដល់ម៉ោង៤និង៣០នាទីទៀបភ្លឺទើប រលត់ទាំងស្រុង ។

អាជ្ញាធរបានឲ្យដឹងថា អតីតអគារ សាលានយោបាយនេះ ស្ថិតនៅក្បែររបង វត្តកោះកែវ ( វត្តអន្លង់វិល ) ក្នុងភូមិអន្លង់វិល ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ នៅពេលកើតហេតុគេឃើញកម្លាំងសមត្ថកិច្ចចម្រុះនិងក្រុមបង្ការបង្ក្រាបបានសហការគ្នាបាញ់ទឹកពន្លត់អគ្គិភ័យផងដែរ តែ យ៉ាងណាអំណាចភ្លើងបានឆេះអស់ទាំងស្រុងទៅហើយ ។

អាជ្ញាធរបានបញ្ជាក់ថា អតីតអគារ សាលានយោបាយនេះសាងសង់អំពីឈើ ប្រក់ស័ង្កសីមានទំហំ១៣ម៉ែត្រគុណ៣៧ម៉ែត្រ ហើយអគារនេះទុកសម្រាប់រៀបចំ ពិធីផ្សេងៗរបស់អាជ្ញាធរស្រុកសង្កែ ។

នគរបាលពន្លត់ អគ្គិភ័យបានឲ្យដឹងថាដោយសារការឆេះនៅពេលយប់ជ្រៅសមត្ថកិច្ចនិងប្រជាពលរដ្ឋដេកលក់ អស់ ទើបពួកគាត់ហៅរថយន្តពន្លត់អគ្គិភ័យមានការយឺតយ៉ាវ ប៉ុន្តែសមត្ថកិច្ចជំនាញបានប្រឹងអស់ កម្លាំងកាយចិត្តដោយប្រើរថយន្តចំនួន៤គ្រឿងបាញ់ពន្លត់មិនឲ្យឆេះរាលដាលដល់ អគាររដ្ឋបាលផ្សេងៗនិងផ្ឋះប្រជាពលរដ្ឋជិតខាងនោះទេ ៕ សហការី

 

bb (2)

 


ចែករំលែក៖