ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ១០០គ្រួសារនៅឃុំគគីរសោមស្រុកស្វាយទាបរីករាយក្រោយពីទទួលបានដំណោះស្រាយពីអាជ្ញាធរ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងភូមិចំនួន៣ ឋិតក្នុងឃុំគគីរ សោម ស្រុកស្វាយទាប មានអារម្មណ៍ សប្បាយរីករាយពេលទទួលបានលទ្ធផល ជាទីគាប់ចិត្តខណៈដែលមានទ្វារបិទបើក បង្ហូររំដោះទឹកសម្រាប់ស្រោចស្រពស្រូវ ដាក់ប្រព័ន្ធលូ ព្រមទាំងទទួលបានប្រេង សាំងនិងថវិកាមួយចំនួនក្រោយទទួលផល ប៉ះពាល់ទំហំដីស្រែក្បែរប្រឡាយទឹកដែល ក្រុមហ៊ុនជីកធ្វើផ្លូវនាពេលកន្លងទៅ ។

កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦ លោកកុយសារ៉េន ប្រធានក្រុម ហ៊ុនស្រែទិសខាងកើតត្រូវបានអភិវឌ្ឍន៍ (EASTERN RiCE FiELD DEVELOPMENT COL .TD) និងអាជ្ញារធរមូលដ្ឋានភូមិឃុំគគីសោមបានជួបចុះជួបបងប្អូនអ្នកភូមិដែលរងផលប៉ះពាល់ដីស្រែក្បែរប្រឡាយប្រមាណជិត១០០គ្រួសារហើយបានប្រគល់ ប្រេងសាំងនិងថវិកាមួយចំនួនដើម្បីទូទាត់ គិតពីទំហំដីស្រែរបស់ប្រជាពលរដ្ឋដែល មានផលប៉ះពាល់ ។

ប្រជាពលរដ្ឋតំណាងឲ្យ១០០គ្រួសារបានថ្លែងអំណរគុណចំពោះអាជ្ញារធរខេត្តនិងស្រុកដែលបាន ខិតខំដោះស្រាយដល់ ពួកគាត់ក៏ដូចជា លោកប្រធានក្រុមហ៊ុន ដែលបានស្តារ ប្រឡាយចាស់ជីកប្រឡាយ ថ្មីក្នុង ប្រយោជន៍ គឺទី១-យកទឹកសម្រាប់ឲ្យ ប្រជាកសិករប្រើប្រាស់បូមទឹកដាក់ស្រូវ ពេលមានគ្រោះរាំងស្ងួត និងបង្ហូរទឹកចេញ ពីចម្ការអំពៅពេលមានទឹកជំនន់ ទី២-ធ្វើ ផ្លូវថ្នល់ឲ្យពួកគាត់ធ្វើដំណើរងាយស្រួល ក្នុងការដឹកសិផលផ្សេងៗលក់លើទីផ្សារ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុននេះនៅបានផ្តល់ការងារឲ្យប្រជាពលរដ្ឋបានធ្វើការច្រើន ដោយមិនចាំបាច់ទៅធ្វើចំណាកស្រុកទេ ។

ជាមួយដំណោះស្រាយពីផលប៉ះពាល់ការជីកប្រឡាយ ហើយធ្វើឲ្យប៉ះពាល់ដី ស្រែនិងស្រូវពង្រោះនោះប្រជាពលរដ្ឋក្រីក្រ ក៏ដូចជាជនចាស់ជរាគ្មានទីពឹងចំនួន៧គ្រួសារដើម្បីជាការផ្សារភ្ជាប់ឲ្យមនោសញ្ចេតនាលោកកុយ សារ៉េន ប្រធានក្រុមហ៊ុនខាងលើក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដោយក្នុង មួយគ្រួសារជូនថវិកាចំនួន១០ម៉ីនរៀល ផងដែរ ៕ យឹម សុថាន

 

Svayreing (3) Svayreing (2)


ចែករំលែក៖