ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនផ្តល់ថវិកាជាង៨លានដុល្លារដល់កម្ពុជាសម្រាប់ពង្រីកបណ្ដាញអគ្គិសនីនៅខេត្តចំនួន ៣

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជាបានសម្រេចផ្តល់ជំនួយឥតសំណងដល់កម្ពុជាជិត១០លានដុល្លារអាមេរិកសម្រាប់គម្រោងពង្រីកបណ្ដាញចែកចាយអគ្គិសនីក្នុងខេត្តចំនួន៣គឺច្រកព្រំដែនបាវិត ខេត្តស្វាយរៀង ច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ថ្លែងនៅក្រោយពីចុះហត្ថលេខាផ្តល់និងទទួលនាថ្ងៃទៅ៣១ ខែសីហា ឆ្នាំ២០១៦ នេះទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន បានលើកឡើងថា ហិរញ្ញប្បទានឥតសំណងដែល មានទឹកប្រាក់សរុបចំនួន៨៩៣លានយេន ស្មើនឹង៨.៧២០.០០០ដុល្លារអាមេរិក សម្រាប់ គម្រោងពង្រីកបណ្ដាញចែកចាយអគ្គិសនីនេះគឺឆ្លុះបញ្ចាំងអំពីការគាំទ្រជំនួយរបស់រដ្ឋាភិបាលជប៉ុនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយតម្រូវការនិងការកែលម្អការចែក ចាយអគ្គិសនី។

លោក ប្រាក់ សុខុន បានបន្តថា ជំនួយ អភិវឌ្ឍន៍ជាផ្លូវការដែលរហូតមកដល់ពេលនេះផ្តល់ដោយរដ្ឋាភិបាលជប៉ុនចំពោះកម្ពុជា បានរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចកម្ពុជា ហើយជួយកម្ពុជាឲ្យរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន៧ភាគរយ។

បើតាមលោក ប្រាក់ សុខុន បានឲ្យដឹង ទៀតថា កាលពីឆ្នាំ២០១៥កន្លងទៅកម្ពុជា ទទួលបានជំនួយឥតសំណងសរុប៧.៩៩៩លានយ៉េនប្រហែល៦៧.៤៥លានដុល្លារអាមេរិកនិងកម្ចីសម្បទាន១.៧៩៨លានយ៉េនប្រហែល១៤៦.៦លានដុល្លារអាមេ រិកពីរដ្ឋាភិបាលជប៉ុន ហើយក្នុងរយៈពេលប្រាំខែដំបូងក្នុងឆ្នាំ២០១៦នេះ ជប៉ុនបានផ្តល់ជំនួយឥតសំណងជាច្រើនដល់កម្ពុជាផងដែរ។

ថ្លែងក្រោយពីចុះហត្ថលេខានោះដែរ លោក យូជី គូម៉ាម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានលើកឡើងថា ហិរញ្ញប្ប ទានឥតសំណងនេះដែលរដ្ឋាភិបាលកម្ពុជាដោយរដ្ឋាភិបាលជប៉ុនផ្តល់ជូនកម្ពុជានេះ គឺដើម្បីបញ្ជាក់ពីការពង្រឹងទំនាក់ទំនងកិច្ចប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតរវាងប្រទេសកម្ពុជា និងជប៉ុន។

សូមរំលឹកថា ប្រទេសជប៉ុនគឺជាប្រទេសទីពីរបន្ទាប់ពីចិនដែលបានផ្តល់ជំនួយឥតសំណងច្រើនជាងគេដល់កម្ពុជា។ ជំនួយដែលរដ្ឋាភិបាលនេះផ្តល់ជូនមានដូចជាខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រទឹក វិស័យអប់រំ វិស័យសុខាភិបាល វិស័យ កសិកម្ម វិស័យដោះមីន និងវិស័យជាច្រើន ទៀត៕
សហការី

 

asee


ចែករំលែក៖