ព័ត៌មានទាន់ហេតុការណ៍៖

អត់មានអ្នកហៅថតខ្សែភាពយន្ត សេង សូណា​ បង្ហោះវីដេអូព្រលែងដើមទ្រូង

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីល្បីរឿងសិច ស៊ីកញ្ញា សេង សូណា បានស្ងប់ស្ងាត់មួយខ្សល់ធំដោយមិនឃើញមានស្នាដៃសិល្បៈអ្វីជាដុំកំភួនឡើយ។ ក្រោយស្ងាត់បាត់ ផលិតកម្មហៅថតខ្សែភាពយន្តតារាស្រីរូបនេះបានព្រលែងខ្សែវីដេអូខ្លីជាមួយនឹងឈុតដេកយប់បង្ហាញដើមទ្រូងធំទ្រលុកទ្រលន់ស្ទើមួយល្វែងលើ។

ខ្សែវីដេអូខ្លីរបស់តារាសម្តែងសេង សូណា ត្រូវបាននាងបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាងកាលពីដើម សប្តាហ៍មកម្លេ៉ះ ហើយបង្កើតឲ្យមានទាំង ការសរសើរនិងរិះគន់។សរសើរព្រោះតែនាងមានដើមទ្រូងធំទ្រលុកទ្រលន់សាច់សខ្ចីនិងហ៊ានទម្លាយវីដេអូខ្លីបែបនេះ ។ រីឯ ការរិះគន់វិញព្រោះតែនាងត្រូវបានគេលើកឡើងថា ហ៊ានទម្លាយចេញវីដេអូខ្លីដែលគេគិតថាស្រើបស្រាលនិងធ្វើខ្លួនសិចស៊ី ជ្រុលលើសឈ្មោះជាអ្នកសិល្បៈ។

នៅលើគ្រែដេកក្នុងឈុតសម្លៀកបំពាក់ ពណ៌ផ្កាឈូកដែលអាចឲ្យគេមើលឃើញយ៉ាងច្បាស់ពីដើមទ្រូងនិងគល់ភ្លៅ ហើយនាងបានព្យាយាមថតរូបរាងកាយនាងចាប់ពីក្បាលមកដើមទ្រូងនិងគល់ភ្លៅ ។ បើទោះបីជាមិនមែនជារឿងចម្លែកក្នុងការ បង្ហាញភាពសិចស៊ីសម្រាប់នាងក្តីក៏គេ សង្កេតឃើញលេចចេញការរិះគន់មួយចំនួនបានកើតឡើងចំពោះវីដេអូខ្លីនេះរហូតមានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកខ្លះបានប្រើប្រាស់ពាក្យពេជអសុរស និងចាត់ទុកថានាងថាមិនមែនជាអ្នកសិល្បៈ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយ ទេជុំវិញការបង្ហោះខ្សែវីដេអូខ្លីនេះ។ ទោះជាយ៉ាង ណាកន្លងមកក្រសួងវប្បធម៌និងវិចិត្រ សិល្បៈបានចេញសេចក្តីប្រកាសណែនាំ ឲ្យសិល្បករទាំងអស់គួរព្យាយាមស្លៀក ពាក់ឲ្យបានសមរម្ភ និងជៀសវាងការស្លៀកពាក់និងបង្ហាញនៅរូបភាពបែបស្រើបស្រាលដែលនាំឲ្យជះឥទ្ធិពលមិនល្អដល់សង្គម ពិសេសកិត្តិយសកេរ្តិ៍ឈ្មោះជាអ្នកសិល្បៈ។ គេចាំបានដែរថា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៦នេះ ការរិះគន់របស់មហាជន ចំពោះការស្លៀកពាក់របស់កញ្ញា ដេនី ក្វាន់ បានធ្វើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហៅនាងទៅអប់រំណែនាំ ដើម្បីបញ្ចប់ការស្លៀកពាក់ដែលទើសទាល់ដល់ភ្នែកមហាជន។ គេនៅមិនទាន់ដឹងទេថា តើការទម្លាយរូបវីដេអូខ្លីនេះអាចនឹងធ្វើឲ្យរំជួយដល់មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែរឬយ៉ាងណា៕ វឌ្ឍនា

14102726_1763654887248682_5097324347229649175_n 12932733_1703681256579379_6300210176835319253_n 12801705_1686982351582603_5633660773548993391_n 11138508_1599497706997735_7655209373702039811_n 143edb93f86f7e1a9d04aa794d10a709 11 10 9 14192105_1767094333571404_2092100828789232323_n
សូមអានបន្ត ៖​ជប៉ុនផ្តល់ថវិកាជាង៨លានដុល្លារដល់កម្ពុជាសម្រាប់ពង្រីកបណ្ដាញអគ្គិសនីនៅខេត្តចំនួន ៣


ចែករំលែក៖