ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីបានចំណាយពេល៣ថ្ងៃដើម្បីពិនិត្យសុខភាពនៅប្រទេសសិង្ហបុរីនោះ ។
ហ្វេសប៊ុនសម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយយ៉ាងដូច្នេះថា៖
«ខ្ញុំបានវិលត្រឡប់មកដល់ភ្នំពេញវិញហើយបន្ទាប់ពីចំណាយពេល៣ថ្ងៃដើម្បីពិនិត្យសុខភាពនៅសាំងកាពូ។ក្រោយការពិនិត្យក្រុមគ្រូពេទ្យប្រាប់ខ្ញុំថាសុខភាពខ្ញុំល្អណាស់។មុនចុះទៅតាមខេត្តបន្តទៀតខ្ញុំត្រូវបំពេញការងារនៅក្រៅប្រទេសសិនដូចជាការប្រជុំកំពូលអាស៊ាននៅឡាវ ពិពណ៏អាស៊ាន ចិននៅប្រទេសចិន។
សូមបងប្អូននៅតាមខេត្តដែលខ្ញុំមិនទាន់បានទៅដល់មេត្តាយោគយល់» ៕