ព័ត៌មានទាន់ហេតុការណ៍៖

ស្រីដែលខឹងប្តីស្តីឲ្យផឹកថ្នាំបាញ់ស្មៅធ្វើអត្តឃាតកន្លងទៅបានស្លាប់ហើយ

ចែករំលែក៖

ខេត្តប៉ៃលិន ៈ ស្រ្តីម្នាក់ដែលខឹងប្តីស្តី បន្ទោសមិនឲ្យដើរចេញក្រៅផ្ទះរហេតរហូត ក្រៅពីមើលថែកូន ហើយបានផឹកថ្នាំបាញ់ ស្មៅប៉ុនប៉ងធ្វើអត្តឃាតកាលពីពេលកន្លង ទៅថ្មីៗនេះបានបាត់បង់ជីវិតហើយកាលពី ថៃ្ងទី១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៤០នាទីល្ងាចនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ។

បើតាមប្រភពប្រាប់ឲ្យដឹងថា ស្រ្តីដែល បាត់បង់ជីវិតដោយសារខឹងប្តី រួចផឹកថ្នាំពុល សម្លាប់ខ្លួននេះឈ្មោះ សៅ ចិន្តា អាយុ២៨ ឆ្នាំ មុខរបរជាកសិករ មានប្តីឈ្មោះ ពូច ពេជ្រ អាយុ៣២ឆ្នាំ ជាកម្មករសំណង់ មាន កូនតូចៗប្រុសស្រី៣នាក់ក្នុងបន្ទុក បច្ចុប្បន្ន រស់នៅក្នុងភូមិអូរតាប្រាំង សង្កាត់-ក្រុង-ខេត្ត បៃ៉លិន ។

បើតាមស្រ្តីជីដូនមួយ និងស្រី្តរងគ្រោះ បានរំលឹកឲ្យដឹងថា កាលពីថៃ្ងទី១៦ ខែ សីហា ឆ្នាំ២០១៦ ស្រ្តីរងគ្រោះបានឈ្មោះ ប្រកែកជាមួយប្តី ខណៈដែលប្តីស្តីបន្ទោស បន្តិចបន្តួចកំុឲ្យដើរលេងឬចេញពីផ្ទះក្រៅ តែពីមើលកូន ។ នៅក្នុងជម្លោះបន្តិចបន្តួច នេះប្តីក៏បានវាយតប់គ្នាទៅវិញទៅមកនោះ ដែរ ហើយក្រោយមកប្តីក៏ចេញធ្វើសំណង់ ស្រ្តីរងគ្រោះបានយកថ្នាំបាញ់ស្មៅមកផឹក បណ្តាលឲ្យពុលសន្លប់នៅដង្ហើមតិចៗត្រូវ បានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ តែអកុ សលមកដល់ល្ងាចថៃ្ងទី១ ខែកញ្ញា ក៏បាន ដាច់ខ្យល់ស្លាប់តែម្តង ។

គួរបញ្ជាក់ថា នៅក្រោយកើតហេតុ និង បន្ទាប់ពីក្រុមគ្រួសារបញ្ជូនស្រ្តីរងគ្រោះទៅ សង្គ្រោះនៅមន្ទីរពេទ្យនោះ លោកគ្រូេពទ្យ ជំនាញប្រាប់ក្រុមគ្រួសារស្រ្តីរងគ្រោះឲ្យដឹង ថា ស្រ្តីរងគ្រោះមានសង្ឃឹមរស់តិចតួច ព្រោះក្នុងចំណោមជនរងគ្រោះ១០០នាក់មានតែ២-៣នាក់ប៉ុណ្ណោះដែលមានសង្ឃឹម រស់ ព្រោះថ្នាំពុលដែលស្រី្តរងគ្រោះផឹកនោះ ជាប្រភេទថ្នាំបាញ់ស្មៅទឹកខៀវដែលមាន ជាតិពុលខ្ពស់ ។ ការដែលគ្រូេពទ្យបញ្ជាក់ ប្រាប់ដូច្នេះ យើងគ្រប់គ្នាហើយថា ថ្នាំបាញ់ ស្មៅទឹកខៀវពេលដែលកសិករយកទៅបាញ់ ស្មៅតែមួយថ្ងៃប៉ុណ្ណោះស្មៅនិងក្រៀមងាប់ ភ្លាម ។

អ្នកភូមិរស់នៅជិតផ្ទះស្រី្តរងគ្រោះបាន និយាយថា ការសម្រេចចិត្តផឹកថ្នាំពុល សម្លាប់ខ្លួនរបស់ស្រ្តីរងគ្រោះ គឺជាអំពើឆោត ល្ងង់និងគិតខ្លីបំផុត ព្រោះការស្លាប់របស់ ស្រ្តីរងគ្រោះបានបន្សល់ទុកនូវកូនប្រុសស្រី តូចៗ៣នាក់ឲ្យកំព្រារងាគ្មានបាថែរក្សា ។

សាកសពស្រ្តីរងគ្រោះត្រូវបានសាច់ ញាតិ និងក្រុមគ្រួសារបញ្ជូនមកលំនៅឋាន ដើម្បីចាត់ចែងតាមប្រពៃណី ៕ ស សារ៉េត

4 7 66 2
សូមអានបន្ត ៖ ដំរី​ដេញ​មនុស្ស​នៅឥណ្ឌា​ (មានវីដេអូ)


ចែករំលែក៖