ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីមន្ទីរជំនាញសហការជាមួយកម្លាំងនគរបាលចុះបិទស្ទីកគ័រគោយន្តជូនប្រជាពលរដ្ឋ៣ភូមិនៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក គី ស៊ុនហុង អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនពោធិ៍សាត់ដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយកម្លាំងនគរបាលសណ្ដាប់ធ្នាប់ស្រុកបាកាន, ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ចុះបិទស្ទិចគ័រ(ចំណាំងផ្លាត)ពេលយប់ ជូនប្រជាពលរដ្ឋដែលមានគោយន្តកន្រ្តៃចំនួន០៣ភូមិ នៅស្រុកបាកាន ។

លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ប្រតិបត្តការនេះ អនុវត្តឡើងពេញមួយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិកាប់ក្រឡាញ់, ភូមិស្ទឹងកំបុត្រ និងភូមិពោធិ៍ល្យំ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក អធិកាបន្តថា នូវក្នុងកិច្ចប្រតិបត្តការបិទស្ទិចគ័រ(ចំណាំងផ្លាត)ពេលយប់ ជូនប្រជាពលរដ្ឋដែលមានគោយន្តកន្រ្តៃខាងលើនេះ កម្លាំងបានសម្រេចកិច្ចការងារជូនពួកគាត់បានលទ្ធផលចំនួន ២២២គោយន្ត ស្មើនឹងប្រជាពលរដ្ឋចូលរួមចំនួន ២២២នាក់ ។

លោកបន្តទៀងថាក្នុងកិច្ចប្រតិបត្តការនេះដែរ កម្លាំងមន្រ្តីជំនាញបានធ្វើការណែនាំដល់ពួកគាត់ ឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបានកើតឡើងដោយយថាហេតុ ខណៈសព្វថ្ងៃប្រជាពលរដ្ឋកំពុងប្រឈមយ៉ាងខ្ពស់នឹងករណីនេះ៕ ប៉ឹម ពិន

 

aes (6) aes (5) aes (4) aes (3) aes (2) aes (1) aes aes (7)


ចែករំលែក៖