ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកកាស៊ីណូជនជាតិឥណ្ឌូនេសុីម្នាក់ខ្យល់គរស្លាប់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសដែលគេស្គាល់ជាជនជាតិឥណ្ឌូនេសុីបម្រើរការងារនៅកាស៊ីណូ ក្រុងបាវិតម្នាក់បានបាត់បង់ជីវិត ខណៈសង្ស័យខ្យល់គរកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៦ ស្ថិតក្នុងកាសុីណូជីវិនជិត និងព្រំដែនកម្ពុជាវៀតណាមក្នុងភូមិបាវិត កណ្ដាលសង្កាត់បាវិតក្រុងបាវិត ។

តាមប្រភពពីសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ធូមមី ឃេនេឌី  អាយុប្រហែល៣២ឆ្នាំ ជាជនជាតិឥណ្ឌូនេសុីបម្រើការងារនៅកាសុីណូជីវិនក្រុងបាវិត។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុការណ៍នេះ ជនរងគ្រោះមានអាការៈមុខស្លេកស្លាំងទន់ដៃទន់ជើង មិនស្រួលខ្លួន ហើយបានស្រែកហៅបុគ្គលិកដែលធ្វើការជាមួយជួយ ទើបធ្វើអោយមានការភ្ញាក់ផ្អើលដល់ក្រុមបុគ្គលិកកាសុីណូ ប្រញាប់ប្រញាល់នាំគ្នាជួយបញ្ជូនមកសង្គ្រោះនៅគ្លីនីកឯកជន ប៉ុន្តែត្រូវគ្រូពេទ្យជួយសង្គ្រោះដែរ ដោយស្ថានភាពអ្នកជំង្ងឺធ្ងន់ពេកទើបដាច់ខ្យល់ស្លាប់តែម្តង ។

បច្ចុប្បន្ន សពត្រូវបានខាងកាសុីណូយកមកដំកល់ទុកនៅវត្តបាវិតដើម្បីរង់ចាំសាច់ញាតិយកទៅប្រទេសកំណើតវិញ ៕ យឹម សុថាន
ses
ses (1) ses (2) ses (3)

ចែករំលែក៖