ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់សង្ស័យផឹកស្រា និងលេបថ្នាំសរសៃប្រសាទលើសកម្រិត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈប្រទះឃើញសាកសពបុរសម្នាក់ ត្រូវបានគេសង្ស័យជាករណីឃាតកម្ម ប៉ុន្តែក្រោយមក គេសន្និដ្ឋានថា បណ្ដាលមកពីផឹកស្រា និងលេបថ្នាំសរសៃប្រសាទលើសកម្រិត ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះឈើមួយកន្លែងស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី ថាច់ ទីន នាយការិល័យកណ្ដាលនគរបាលបច្ចេកទេសវិទ្យាសាស្រ្តស្ដីទី នៃស្នងការដ្ឋាននគរបាលបានឲ្យដឹងថា សាកសពត្រូវគេស្គាល់ឈ្មោះ វ៉ាន់ ណារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅក្នុងគ្រួសារបងបង្កើត ស្ថិតក្នុងភូមិទួលម្នាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

លោក នាយការិយាល័យស្ដីទីបន្តថាសាកសពត្រូវគេប្រទះឃើញនៅក្នុងរោងឈើទំហំ១,៥០ម៉ែត្រគុណ២ម៉ែត្រដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធរបស់បងបង្កើតឈ្មោះ វ៉ាន់ សុខា អាយុ ៣២ឆ្នាំ រស់នៅភូមិ-សង្កើតហេតុ សាកសពនៅក្នុងរោងក្បាលទៅទិសខាងកើត ហើយនៅខាងក្រោមរោងមានដបថ្នាំជ័រសេសៃប្រសាទចំនួន០១ ពណ៌ស ។

លោក បន្តទៀតថា នៅលើខ្លួនប្រាណសាកសពមានស្លាកស្នាមរលាត់ត្រង់ចំណុចក្រោមក្លៀកខាងស្តាំចំនួន២កន្លែង ទំហំ៧ស.ម គុណ ១ស.ម មួយកន្លែងទៀតទំហំ៣ស.ម គុណ ១ស.ម និងមានស្នាមជាំក្រម៉ៅកដៃខាងស្តាំទំហំ៧ស.ម គុណ ៣ស.ម ព្រមទាំងប្រដាប់ភេទចេញទឹកកាមបន្តិច ។

លោក បញ្ជាក់បន្ថែមទៀតថា ក្រោយពីពិនិត្យនិងចាប់យកវត្ថុតាងជុំវិញកន្លែងកើតហេតុអាចសន្និដ្ឋានបានថា ការដាច់រលាត់ស្លាកស្នាមអាចបណ្តាលមកពីជនរងគ្រោះប្រកាច់មុនពេលដាច់ខ្យល់ ហើយជនរងគ្រោះអាចស្លាប់បណ្តាលមកពីផឹកស្រា និងលេបថ្នាំសសៃប្រសាទលើសកម្រិត សាកសពបានប្រគល់ឲ្យសាច់ញាតិចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន

 

aes aes (1) aes (2) aes (3) aes (4)

 
សូមអានបន្ត ៖ ឃើញគេព្រួតគ្នាវាយបងស្រី រត់ទៅជួយ ត្រូវគេវាយដេរ១៥ថ្នេរ


ចែករំលែក៖