ភ្នំពេញ៖ ស្ត្រីកម្មកររោងចក្រម្នាក់ រងរបួសដេរ១៥ថ្នេរ បន្ទាប់ពីរួបគាត់ចេញពីធ្វើការ ហើយឃើញមនុស្សមានគ្នា៤នាក់ ព្រួតវាយបងស្រីរបស់ខ្លួន ទើបរត់ទៅជួយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រមួយកន្លែង ខាងត្បូងផ្សារទួលពង្រ ភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ សែម សាមុន ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរកម្មរោងចក្រ របួស១៥ថ្នេរ ស្នាក់នៅផ្ទះជូលជិតកន្លែងកើតហេតុខាងលើ ចំណែកម្នាក់ទៀតត្រូវជាបង របួសរលាត់ស្នាមក្រចកជាច្រើនកន្លែង ឈ្មោះសែម ម៉ាន ភេទស្រី អាយុ៤២ឆ្នាំ មុខរបកម្មករ រោងចក្រ អ្នកទាំង២មានស្រុកកំណើតនៅឃុំក្រាំងស្នា ស្រុកឈូក ខេត្តកំពត ។
តាមការៀបរាប់ពីឈ្មោះ សែម សាមុត បានអោយដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង៦ល្ងាច រួបគាត់បានចេញពីធ្វើការ ខណៈដើរចេញមកដល់មុខបន្ទប់ ស្រាប់តែឃើញមនុស្សចំនួន៤នាក់ ប្រដាប់ដោយដំបងកំពុងព្រួតវាយបងស្រី របស់គាត់ដោយពុំដឹងមូលហេតុភ្លាមនោះ រួបគាត់ ក៏ស្ទុះរត់ទៅជួយឃាត់ តែបែរជាក្រុមនារីទាំងនោះមកវាយរួបគាត់បណ្តាលអោយរងរបួសបែកក្បាលជាច្រើនកន្លែង ចំណែកបងស្រីគាត់របួសជាច្រើនកន្លែងផងដែរ ។
រួបគាត់បានបន្តថា ខណៈដែលក្រុមដដៃលដល់កំពុងព្រួតវាយគាត់មិនបានចាំមុខថា អ្នកណាខ្លះទេ តែគ្រាន់ដឹកថា មានគ្នា៤នាក់ ពេលនោះរួបគាត់បានស្រវាចាប់ទាញកាត់ការងារពីជនដៃដល់បានម្នាក់ដែលពាក់ជាប់និងក បន្ទាប់ពីព្រួតវាយរួបគាត់ និងបងស្រីអោយរបួសរួច ក្រុមដៃដល់ ក៏គេចខ្លួនបាត់ស្រមោលអស់ ។
ក្រោយមក ដោយសារតែរបួសធ្ងន់ឈាមហូស្រោចខ្លួន ទើបរួបគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសដោយដេរចំនួន១៥ថ្នេរ ។ លុះព្រឹកឡើងថ្ងៃទី២ ខែដដែល ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដោយភ្ជាប់ទៅនឹងកាតការងាររបស់ជនដៃដល់ ទើបកម្លាំងនគរបាលចុះឃាត់នារីម្នាក់តែម្តង។
បច្ចុប្បន្ននារី ដែលជាប់ពាក់ព័ន្ធសមត្ថកិច្ចកំពុងសាកសួបន្ត ៕ សុខាសែនជ័យ