ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពត រងការរិះគន់យ៉ាងធ្ងន់ធ្ងពីពលរដ្ឋដែលបញ្ឈប់ឲ្យគ្រឿងចក្រដំណើរការជីកស្រះបម្រើដល់វត្តអារាម

ចែករំលែក៖

ខេត្តកំពត ៖ ស្រះចាស់នៅក្នុងបរិវេណ វត្តគុហាព្រះមួយកន្លែង ដែលគ្រឿងចក្រកំពុងជីកកាយនិងស្តារជាថ្មី ស្រាប់តែប្រទះឃើញធ្អឹងសាកសពសល់តាំងពីបុរាណដែលកប់នៅក្នុងបាតស្រះយូរឆ្នាំមកហើយត្រូវបាន ខាងមន្ត្រីជំនាញមន្ទីរវប្បធម៌ខេត្តចុះមក ពិនិត្យ ។

ក្រោយពីមន្ត្រីមន្ទីរវប្បធម៌ខេត្តកំពត ចុះពិនិត្យមកក៏ត្រូវបានចេញបញ្ជាឲ្យផ្អាកការកាយដីស្រះជាបណ្តោះអាសន្ន ដែល មានទីតាំងស្ថិតនៅភូមិច្រកឃ្លៃ ឃុំទូក មាសខាងលិច ស្រុកបន្ទាយមាស ខេត្ត កំពត ។

ព្រះតេជព្រះគុណ លី សុភ័ក្រ ជាសង្រ្គាជ វត្តបានឲ្យដឹងថាការជីកស្រះយកទឹកនេះ ជារឿងសំខាន់ណាស់សម្រាប់វត្តមិនគួរណាលោកប្រធានមន្ទីរវប្បធម៌ឲ្យគ្រឿង ចក្របញ្ឈប់ការកាយស្រះទឹកបែបនេះសោះ ព្រោះរដូវនេះជារដូវវស្សាផងលោក ជួលគ្រឿងចាក់គេមកសុទ្ធតែកំណត់ថ្ងៃនិងម៉ោងពេលវេលាបើលោកប្រធានមន្ទីរកាន់ព្រះពុទ្ធសាសនាខ្មែរដែរ គួរតែអាណិត លោកសង្ឃក្នុងក្នុង(វត្តគុហាព្រះ)ទាំងអស់នេះផង ។ ព្រះតេជព្រះគណបន្តទាំង ទឹកភ្នែកថា វត្តរបស់លោក បើនិយាយ ពីទឹកឆាន់ លោកមានតែទឹកប្រឡាយខាង មុខទេ សម្រាប់យកមកដាំឆាន់ បើមន្ទីរផ្អាកគ្រឿងចក្រលោកមិនឲ្យកាយនៅពេល មេឃភ្លៀងធ្លាក់គ្រឿងចក្រមិនអាចកាយ ដីស្រះនេះបានទេហើយនៅរដូវប្រាំងព្រះសង្ឃពិតជាគ្មានទឹកប្រើប្រាស់ដូចរាល់ឆ្នាំទៀតហើយ ។ ស្រះទឹកចាស់ដែលកាយនោះមានទំហំទទឹង៧៣ម៉ែត្របណ្តោយ ៨៣ម៉ែត្រ ។

លោក មួង នឿន អភិបាលស្រុកបន្ទាយ មាសបានឲ្យដឹងថា លោកក៏មិនដឹងច្បាស់ ដែជុំវិញ បញ្ហា កាយស្រះទឹកខាងលើនេះតែ លោកថា បរិវេណតំបន់(វត្តគុហាព្រះ) ជា ទឹកដី ស្រុកដងទង់ មិនមែនទឹកដីស្រុក បន្ទាយមាសដែលលោកគ្រប់គ្រងនោះ ឡើយ ។

លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពតភ្នាក់ងារព័ត៌ មាននគរវត្តមិនអាចទាក់ទងលោក ដើម្បី សុំបំភ្លឺជុំវិញបញ្ហានេះបានទេ ដោយសារ ទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នក ទទួល ។

ទោះជាយ៉ាងនេះក្តី លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានមានប្រសាស្ត្រថា ជុំវិញបញ្ហាការកាយស្រះទឹកនៅបរិវេណ វត្តដែលមានទីតាំងចំណុច ភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស នោះបញ្ហាគ្រឿងចក្រ កាយដីនោះត្រូវផ្អាកតែមួយរយៈខ្លីនោះទេ និងដំណើរការវិញ ហើយ ។

ប្រជាពលរដ្ឋរស់នៅភូមិ- ឃុំ ខាងលើ បានរិះគន់ លោក គង់ ផល្លា ប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្តកំពត ។ ជុំវិញ បញ្ហាការផ្អាកគ្រឿងចក្រកាយដីស្រះរបស់ព្រៈសង្ឃ ដែលព្រះសង្ឃខំសន្សំបច័យ និង ដើររកបច័យដើម្បីយកមកកសាង និង ស្ថាបនាវត្ត ដើម្បីឲ្យទីវត្តអារាមបានរីក ចម្រើន ។

គួរបញ្ជាក់ថា ព្រះសង្ឃនិងសប្បុរស ជនបានមូលមតិគ្នា ជួលគ្រឿងចក្រមក ជីកស្តារស្រះចាស់នៅក្នុងវត្តខាងលើនេះ ក្នុងប្រយោជន៍ស្តុកទឹកសម្រាប់ប្រើប្រាស់ ក្នុងវត្តផងនិងប្រជាពលរដ្ឋក្នុងភូមិផង ។ ប៉ុន្តែ នៅពេលជីកកកាយស្រះនោះក៏ប្រទះឃើញឆ្អឹងមនុស្ស ដែលគេសង្ស័យជាឆ្អឹងមនុស្សសម័យបុរាណទើបខាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈចុះទៅពិនិត្យទើបអនុញ្ញាតឲ្យគ្រឿង ចក្រជីកកាយបន្ត ៕  ជីសូរកា

 

takeo (3) takeo (2) takeo (1)

 

 


ចែករំលែក៖