ព័ត៌មានទាន់ហេតុការណ៍៖

អង្គុយលើបង្កាន់ដៃស្ពានត្រូវឃាតកបាញ់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តតាកែវ៖ មានករណីឃាតកម្មមួយ កើតឡើងទៅលើជនរងគ្រោះ២នាក់ដែល កំពុងអង្គុយលេងលើស្ពាននៅពេលយប់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបាន បាញ់ប្រហារ១គ្រាប់ កាលពីវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចស្ពានទួលលលក ក្នុងភូមិកញ្ជាង ឃុំស្លា ស្រុកសំរោង ខេត្ត តាកែវ។

បើតាមការឲ្យដឹងពីសមត្ថកិច្ចស្រុក សំរោងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុ ការណ៍បាញ់សម្លាប់នោះមានឈ្មោះ ខាន់ រ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បាន ស្លាប់ភ្លាមៗក្រោយកើតហេតុ។ ចំណែក ជនរងគ្រោះ ដែលនៅរស់មានឈ្មោះ គង់ ចាន់ចាវ អាយុ២១ឆ្នាំ រស់នៅភូមិជាមួយ និងជនរងគ្រោះដែលស្លាប់។

ចំណែកជនរងគ្រោះដែលនៅមានជីវិត បាននិយាយប្រាប់សមត្ថកិច្ចថា នៅមុន ពេលកើតហេតុពួកគេទាំង២នាក់ទៅអង្គុយ លេងនៅលើបង្កាន់ដៃស្ពានទួលលលក ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ ម៉ាកនិងមិនចាំស្លាកលេខបានបើកមក ឈប់ក្បែរប្រហែល២០ម៉ែត្រ ហើយក៏មាន មនុស្សម្នាក់ចុះពីលើរថយន្តនិងបានសួរថា កំពុងធ្វើអី? ខ្លួនក៏ឆ្លើយតបថា កំពុងអង្គុយ លេង។ គ្រាន់តែឆ្លើយចប់ភ្លាមជនសង្ស័យ ក៏ទាញ់កាំភ្លើងពីក្នុងរថយន្តបាញ់១គ្រាប់ ត្រូវចំជនរងគ្រោះខាងលើស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ បន្ទាប់មកជនសង្ស័យ បានបើករថយន្តមកទិសខាងលិចបាត់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចស្រុកសំរោង បានចុះដល់កន្លែងដើម្បីពិនិត្យនិងរកឃើញ សម្បកកាទុស្សកាំភ្លើងអាកា៥៤មួយគ្រាប់ យកមកពិនិត្យដើម្បីស្រាវជ្រាវឈានទៅ ចាប់ខ្លួនជនបង្ក៕  ជីសូរកា

 

aes (1)


ចែករំលែក៖