ខេត្តត្បូងឃ្មុំ៖ មន្ត្រីអធិការដ្ឋាននគរ បាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឃាត់ ខ្លួនបុរសម្នាក់ដែលបានធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈលើកុមារីអាយុ១៣ឆ្នាំ ម្នាក់ត្រូវជាកូនចុងរបស់ខ្លួន និងបំពេញ សំណំុឯកសារបញ្ជូនខ្លួនជនសង្ស័យទៅ សាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ វ៉ាន់ថា ណារិន អាយុ៣២ឆ្នាំ មានទីលំនៅឃំុដំរិល ស្រុកអូររាំងឪ ខេត្ត ត្បូងឃ្មុំ។ ចំណែកកុមារីរងគ្រោះអាយុ ១៣ឆ្នាំ រស់នៅភូមិ-ឃំុខាងលើក្នុងបន្ទុក របស់ជនសង្ស័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងថា នៅវេលាម៉ោង១និង៣០រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កុមារីរង គ្រោះបានទៅលេងជាមួយមិត្តភក្តិក្នុងភូមិ ជាមួយ។ ខណៈនោះមានកុមារីម្នាក់ឈ្មោះ រ័ត្ន អាយុ១៤ឆ្នាំ បានសួរកុមារីរងគ្រោះពី ការរស់នៅជាមួយឪពុកចុង។ កុមារីរង គ្រោះបានប្រាប់ថា ឪពុកចុងរបស់នាង ឈ្មោះ ណារិន តែងតែចាប់រំលោភនាងជា រឿយៗនៅពេលស្រវឹងស្រា និងនៅពេល ដែលម្តាយបង្កើតរបស់នាងមិននៅផ្ទះ។
តាមការរៀបរាប់របស់កុមារីរងគ្រោះ បានឲ្យដឹងទៀតថា នៅខែ មិថុនា ឆ្នាំ ២០១៦ ឪពុកចុងរបស់នាងតែងតែចាប់ រំលោភរូបនាងនៅលើផ្ទះចំនួនប្រហែល ៣០ដងមកហើយ។
កុមារីរងគ្រោះបញ្ជាក់ថា ការរំលោភ ពេលខ្លះឪពុកចុងរបស់នាងស្រវឹង ពេល ខ្លះក៏មិនស្រវឹង ពេលខ្លះទៀត ធ្វើឡើងនៅ ពេលយប់ជួនកាលនៅពេលថ្ងៃក៏មាន។
លោក លឿង រដ្ឋា អធិការនគរបាល ស្រុកអូររាំងឪបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចបានទទួល ដំណឹងពីឈ្មោះ ជួប ឌឿន ហៅជួប ចាន់ ជាម្តាយបង្កើតកុមារីរងគ្រោះប្តឹងពីប្តីចុង ឈ្មោះ វ៉ាន់ថា ណារិន ពីបទរំលោភសេព សន្ថវៈទៅលើកូនស្រីបង្កើតរបស់អ្នកស្រី។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ វ៉ាន់ថា ណារិន បានឲ្យដឹងថា ខ្លួន បានយកឈ្មោះ ជួប ចាន់ ជាស្ត្រីមេម៉ាយ កូន២ធ្វើជាប្រពន្ធអស់រយៈពេល៤ឆ្នាំមក ហើយ។ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៦ ប្រពន្ធរបស់ខ្លួនជួប ចាន់ បានទៅធ្វើការ នៅភ្នំពេញដោយទុកកូនប្រុសស្រី២នាក់ និងកូនប្រុសតូចម្នាក់ជាកូនរបស់ពួកគេ ទាំង២រួមគ្នា។
ជនសង្ស័យបន្តថា នៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៨ យប់ កូនប្រុសបងឈ្មោះ រិន រ៉េត នៅមើល ទូរទស្សន៍នៅផ្ទះអ្នកជិតខាងដោយទុក កូនស្រីចុង(កុមារីរងគ្រោះ) និងកូនរបស់ ខ្លួនម្នាក់ទៀតដេកនៅជាមួយ។ ខណៈនោះ ខ្លួនបានប្រឡែងលេងជាមួយកូនស្រីចុង ហើយក៏ប្រឡេះឡេវខោរបស់នាង រួចធ្វើ សកម្មភាពរំលោភរហូតបានសម្រេច។
ជនសង្ស័យបញ្ជាក់ថា ចាប់តាំងពីពេល នោះមកខ្លួនពំុដែលប្រព្រឹត្តបែបនេះទៀតទេ។ រហូតដល់ម៉ោង២រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ទើបឃើញសមត្ថកិច្ច មកហៅខ្លួនទៅអធិការដ្ឋានដើម្បីសាកសួរ។
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ លោក ឡុច ឡៅ ចៅក្រមសើុបសួរសាលាដំបូង ខេត្តត្បូងឃ្មុំបានចេញដីកាបង្គាប់ឲ្យឃំុខ្លួន ជនជាប់ចោទឈ្មោះ វ៉ាន់ថា ណារិន ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ដាក់ឃំុពន្ធនាគាររង់ចាំសវនាការវិនិច្ឆ័យ ទោស៕ ហេង នរិន្ទ្រ