ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេងសាំង ពេញចំណុះ32 000លីត្ររបស់ក្រុមហ៊ុនតេលា មួយគ្រឿងបើកក្រឡាប់ធ្លាក់ផ្លូវ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តដឹកប្រេងសាំង ពេញចំណុះ32 000លីត្ររបស់ក្រុមហ៊ុនតេលា មួយគ្រឿងបានក្រឡាប់ធ្លាក់ផ្លូវនៅចំណុចផ្លូវកោងតាមផ្លូវសម្តេចសង្ឃ(ស្ទឹងហាវ-វាលរេញ) ក្នុងស្រុកព្រៃនប់ ក្បែរវត្តថ្មដា កាលពីវេលាម៉ោងជិត3រសៀល ថ្ងៃ2 ខែកញ្ញា ឆ្នាំ2016  តែមិនបណ្តាលអោយមានមនុស្សរងរបួសឡើយ រីឯប្រេងក៏មិនឃេីញមានលេចធ្លាយកំពប់ដែរ  ។

ភ្លាមៗសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុនិងគ្រប់គ្រងសភាពការណ៍  ការពារមិនអោយប្រជាពលរដ្ឋចូលក្បែរ ឬបូមយកប្រេង ដេីម្បីបង្ការខ្លាចមានគ្រោះថ្នាក់កើតឡើង ៕  សណ្តោស

 

3

2

 


ចែករំលែក៖