ភ្នំពេញ ៖ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិបានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន២៣នាក់ (ប្រុស២០នាក់ និងស្រី ០៣នាក់) ដែលត្រូវប៉ូលីសចាប់ខ្លួននៅរដ្ឋ Kedah ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៥ ខែ សីហាឆ្នាំ២០១៦ ដោយធ្វើការងារខុស ច្បាប់ និងស្នាក់នៅហួសពេលកំណត់ ហើយ រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋទាំង អស់នោះមកកម្ពុជាវិញ ។
ដោយមានសំណូមពរយ៉ាងទទូចរបស់ស្ថានទូតកម្ពុជាអាជ្ញាធរម៉ាឡេស៊ីបានយល់ ព្រមដោះលែងមិនបញ្ជូនពលរដ្ឋទាំង២៣ រូបទៅតុលាការដែលអាចនាំឲ្យជាប់ពន្ធនាគារជាច្រើនខែតាមច្បាប់របស់ម៉ាឡេស៊ី។
តាមការទាមទាររបស់ស្ថានទូតដែរថៅ កែម៉ាឡេស៊ីឈ្មោះ Hairul Azmidolah បាន យល់ព្រមចេញថ្លៃសំបុត្រយន្តហោះជូន ពលរដ្ឋទាំង២៣រូបនេះ ។
ពលរដ្ឋទាំង២៣រូបដែលមានឈ្មោះដូចខាងក្រោមនឹងទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមជើងយន្តហោះAK ៥៣៤ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ វេលា ម៉ោង៣និង៥៥នាទីរសៀលរួមមានទី១.ឈ្មោះ នា ឌិន ភេទប្រុស កើតថ្ងៃទី១៣ ខែ មេសា ឆ្នាំ១៩៩៦ នៅខេត្តក្រចេះ។ ទី២.ឈ្មោះ សុខ សៀងលី ភេទប្រុស កើតថ្ងៃទី ១៤ ខែតុលា ឆ្នាំ១៩៩៩ នៅខេត្តក្រចេះ ។ ទី៣.ឈ្មោះ កុយ ថារិន ភេទប្រុស អាយុ ៣៧ឆ្នាំ នៅខេត្តក្រចេះ ។ ទី៤.ឈ្មោះ ហុង ស៊ីនឿន ភេទប្រុស កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៨៩ នៅខេត្តក្រចេះ។ ទី៥.ឈ្មោះ សេន និស្ស័យ ភេទប្រុស កើតថ្ងៃទី១ ខែ មិថុនា ឆ្នាំ១៩៩៨ នៅខេត្តក្រចេះ។ ទី៦. ម៉ៅ សុភា ភេទប្រុស កើតថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩០ នៅខេត្តក្រចេះ។ ទី៧.ឈ្មោះ សុខ សុវណ្ណារ៉ា ភេទប្រុស កើតថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩២ នៅខេត្តក្រចេះ ។ ទី៨. ឈ្មោះ នង សាម៉ី ភេទប្រុស កើតថ្ងៃទី១ ខែ មករា ឆ្នាំ១៩៦៦ នៅខេត្តក្រចេះ។ ទី៩.ឈ្មោះ នឿង រ៉ាឌី ភេទប្រុស កើតថ្ងៃទី១ ខែមករា ឆ្នាំ២០០០ នៅខេត្តក្រចេះ។ ទី១០.ឈ្មោះ គឹម បញ្ញា ភេទប្រុស កើតថ្ងៃ ទី១ ខែកុម្ភៈ ឆ្នាំ១៩៩០ នៅខេត្តក្រចេះ។ ទី១១.ឈ្មោះ កុយ លីដា ភេទប្រុស កើត ថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៨ នៅខេត្តក្រចេះ។ ទី១២.ឈ្មោះ គ្រីន ហាន់ ភេទប្រុស កើត ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៧៥ នៅខេត្តក្រចេះ។ ទី១៣.ឈ្មោះ លឿង ពុទ្ធិរិទ្ធិ ភេទប្រុស កើតថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៩៧ ខេត្ត ក្រចេះ។ ទី១៤.ឈ្មោះ សុខ លៀង ភេទ ប្រុស កើតថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧៦ នៅ ខេត្តក្រចេះ។ ទី១៥.ឈ្មោះ ម៉ី សុខវី ភេទ ប្រុស កើតថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៩៨ ខេត្ត ក្រចេះ ។ ទី១៦. ឈ្មោះ ឌីន ឌី ភេទប្រុស កើតថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧១ ខេត្ត ក្រចេះ។ ទី១៧.ឈ្មោះ យ៉េន សាងឡេង ភេទប្រុស កើតថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៥ នៅខេត្តក្រចេះ ។ ទី១៨.ឈ្មោះ បេន សុខា ភេទប្រុស អាយុ៣៣ឆ្នាំ នៅខេត្តក្រចេះ ។ ទី១៩.ឈ្មោះ ជា ផល្លា ភេទប្រុស កើតថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៨២ នៅខេត្តកណ្តាល។ ទី២០.ឈ្មោះ លួន ម៉ានិត ភេទប្រុស កើត ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៨២ នៅខេត្តក្រចេះ។ ទី២១. ឈ្មោះ ឯក សុខឡាត ភេទស្រី កើតថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៧៩ នៅខេត្ត ក្រចេះ។ ទី២២.ឈ្មោះ ច្រេច ថុល ភេទ ស្រី កើតថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៧៨ នៅខេត្តក្រចេះ និងទី២៣.ឈ្មោះ គឹម គី ភេទស្រី អាយុ៣៥ឆ្នាំ នៅខេត្តក្រចេះ ៕ ហេង សូរិយា