ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីម៉ែន សំអន ៖ ព្រះពុទ្ធសាសនា បានចូលរួមអភិវឌ្ឍន៍សង្គមយ៉ាងសំខាន់ ផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពធម៌វិន័យ និងច្បាប់

ចែករំលែក៖

ភ្នំពេញ៖   លោកស្រី ម៉ែន សំអន បាន បញ្ជាក់ថា៖  ព្រះពុទ្ធសាសនា បានចូលរួមចំណែកអភិវឌ្ឍន៍សង្គមយ៉ាងសំខាន់ ផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពធម៌វិន័យ ច្បាប់ និង ប្រៀនប្រដៅមនុស្ស ឲ្យដើរតាមផ្លូវល្អ ប្រព្រឹត្ដតែអំពើល្អ រស់នៅដោយសុខុដមរនា នៅក្នុងសង្គមគ្រួសារសហគមន៍ ដែលមិនមានអំពើហិង្សា ប្រកបដោយសន្ដិភាព យុត្ដិធ៏ម ។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈ លោកស្រីអញ្ជើញចូលរួមក្នុងកម្មវិធីសិតព្រះពុទ្ធរូប ដែលបានរៀប ចំ នៅក្នុងវត្តលង្ការព្រះកុសុមារាម កាលពីរសៀលថ្ងៃទី ០២ កញ្ញា ឆ្នាំ២០១៦ ។

ក្នុងឱកាសនោះដែរ សម្តេចអរិយវង្ស សៅរ៍ ចាន់ថុល ព្រះចៅអធិការវត្តលង្ការបានមានសង្ឃដិការថា ៖ ពិធីសិតព្រះនេះគឺមានតាំងពីបុរាណកាលមកម្ល៉េះ ហើយយើងបានប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនានេះរហូតមកដល់បច្ចុប្បន្ន ។ ការសិតព្រះនាពេលនេះ គឺយើងបានកសាងតួអង្គព្រះអង្គផ្ចាញ់មារ ដែលមានកម្ពស់ជិត ២មែត្រ និងព្រះភ្នែនប្រវែង ១,៦ ម៉ែត្រ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា និងមានទឹកចិត្តសុទ្ធាជ្រះថ្លាចូលរួមចំណែកក្នុងការអភិវឌ្ឍវវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចំរើនថែមមួយកម្រិតទៀត ។

បន្ទាប់ពីបានរៀបចំរួចរាល់ហើយ នឹងធ្វើពិធីដង្ហែរព្រះអង្គទៅតម្កល់ទុកនៅវត្តខ្ពប ស្រុកស្អាង ខេត្តកណ្តាល នៅពេលខាងមុខនេះ ដើម្បីទុកជាសក្ការៈ។

លោកស្រី ម៉ែន សំអន បាន បញ្ជាក់ថា៖ ព្រះពុទ្ធសាសនា បានចូលរួមចំណែកអភិវឌ្ឍន៍សង្គមយ៉ាងសំខាន់ ផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរព្ធវិន័យច្បាប់ និងព្រាន់ប្រដៅមនុស្ស ឲ្យដើរតាមផ្លូវល្អ ប្រព្រឹត្ដតែ អំពើល្អ រស់នៅដោយសុខុដមរនា នៅក្នុងសង្គមគ្រួសារសហគមន៍ ដែលមិន មានអំពើហឹង្សា ប្រកបដោយ សន្ដិ ភាព យុត្ដិធ៏ម ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ នៅប្រទេសណា ក៏គេមានសាសនា ដើម្បីគោរព្ធ បូជា តាមប្រពៃណីទំនៀម ទ ម្លាប់ របស់ខ្លួនផងដែរ ៕ សំរិត

image1 image2
សូមអានបន្ត ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច


ចែករំលែក៖