ព័ត៌មានទាន់ហេតុការណ៍៖

ទួរីសពន្លះជាមួយរថយន្តដឹកទំនិញ រងរបួសធ្ងន់​ស្រាល៧នាក់ នៅពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មនុស្សប្រុស ស្រី ក្មេង ចាស់ ៧នាក់បានដួលរដូករណែល បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តទួរីសបុកជាមួយរថយន្តដឹកទំនិញពេញទំហឹង ក្រឡាប់ធ្លាក់ចូលប្រឡាយ កាលពីវេលាម៉ោង ២រំលងអាធ្រាត ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

នគរបាលក្រុងពោធិ៍សាត់ បានប្រាប់ថា រថយន្តទួរីសទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2A-6204 បើកពីកើតទៅលិច បានង៉ោកជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ស្រាល ៧នាក់ ក្នុងនោះមានប្រុស ៣នាក់ ស្រី ៣នាក់ និងក្មេងតូច ១នាក់ ដែលជិះនៅក្នុងរថយន្តតូរីសទេសចរណ៍នោះ ហើយមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ដឹងពី អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ។

ជងរងគ្រោះទាំង ៧នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក វត្ថុតាងយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត រងចាំដោះស្រាយគ្នានាពេលក្រោយ ៕

1 2

 
សូមអានបន្ត ៖ លោកស្រីម៉ែន សំអន ៖ ព្រះពុទ្ធសាសនា បានចូលរួមអភិវឌ្ឍន៍សង្គមយ៉ាងសំខាន់ ផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពធម៌វិន័យ និងច្បាប់


ចែករំលែក៖