ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៧នាក់ ដកហូតថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ មនុស្ស៧នាក់ និងថ្នាំញៀន១កញ្ចប់តូចត្រូវកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន ខណៈដែលពួកគេនាំគ្នាទៅប្រើប្រាស់គ្រឿងញៀននៅមុខមន្ទីពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) កាលពីម៉ោង០១និង០០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ការចុះបង្ក្រាបនេះ ដឹកនាំដោយ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខនិងកម្លាំងអន្តរាគមន៍រាជធានីជាច្រើននាក់ទៀត លោក អធិការខណ្ឌ បានមានប្រសាសថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរាជធានីភ្នំពេញ បញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុគស្មាញ ទើបលោកបានបង្គាប់សមត្ថកិច្ចមូលដ្ឋានដឹកនាំកម្លាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះ និងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបាន៧នាក់ ដកហូតថ្នាំញៀនចំនួន១ញ្ចប់តូចសម្ភារ: ប្រើប្រាស់មួយចំនួន និងគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀន រួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា

4 3 2 1 5


ចែករំលែក៖