ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការអនុញ្ញាតពីលោកមេបញ្ជា ការកងរាជអាវុធហត្ថក្រុងច្បារមនបាន សហការជាមួយលោក ហុក ម៉ារ៉ាឌី អភិ បាលរងក្រុងច្បារមនបានឆែកឆេរផ្ទះជួល មួយកន្លែងនៅភូមិថ្មី សង្ការរកាធំ ក្រុង ច្បារមន ។ នៅក្នុងប្រតិបត្តិការនោះដែរ កងរាជអាវុធហត្ថក្រុងច្បារមនក៏បានឃាត់ ខ្លួនជនសង្ស័យ៥នាក់រួមនឹងវត្ថុតាងមួយ ចំនួនទៀត ។
បើតាមលោកអនុសេនីយ៍ឯក ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមន បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនរួមមាន ទី១-ឈ្មោះ គង់ ស្រីនី ភេទស្រី អាយុ៤៥ឆ្នាំ ជាកម្មការិនីរោងចក្រ រស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ទី២-ឈ្មោះ វេ៉ វីរៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិប្បកម្មតុ នៅភូមិបុរី កម្មករ សង្កាត់ច្បារមន ទី៣-ឈ្មោះ អេង ចាន់ថាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ សិប្បកម្មតុ រស់នៅភូមិបុរីកម្មករដែរ ។ ចំណែកជនសង្ស័យទី៤-ឈ្មោះ ឡេះ សាលឹប ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សិប្បកម្មតុ រស់នៅភូមិបុរីកម្មករ និងទី៥- ឈ្មោះ ឆេង ប៊ុណ្ណាត ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិថ្មី សង្កាត់រកាធំ ។
លោក ធី ឆៃ បានបន្តទៀតថា វត្ថុតាង ដែលសមត្ថកិច្ចប្រមូលបានពីជនសង្ស័យ រួមមាន ថ្នាំម្សៅពណ៌ស ម៉ាកទឹកកក២៧ កញ្ចប់ ស្លាកលេខម៉ូតូ១ (ភ្នំពេញ1C-1912) អត្តសញ្ញាណប័ណ្ណ១សន្លឹក ចង្ក្រានហ្គាស ដុតបំផ្លាញវត្ថុតាងមួយ រួមនឹងសម្ភារមួយ ចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ចបានបញ្ជូនមកទីបញ្ជាការកង រាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិ វិធី ៕សេនាស័ក្តិ