ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់សង្ស័យមានវិបត្តិស្នេហា ដែលមិនអាចដោះស្រាយបានៗបញ្ចប់ជីវិត ខ្លួនឯងដោយម៉ូទ័រកាត់ឥដ្ឋយកមកអាផ្តាច់បំពង់កស្លាប់ នៅក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញាស់ផ្អើល នៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះ ឈ្មោះ ម៉ម ដានឹន អាយុ៣១ឆ្នាំ មានទីលំនៅនៅសង្កាត់- ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានមុខរបរជាជាងសំណង់ផ្អែកបៀកថ្នាំ។ លោកអធិការបានសន្និដ្ឋានថា ការដែលជនរងគ្រោះធ្វើអត្តឃាតដោយខ្លួនឯងនេះ សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដែលមិនអាចដោះស្រាយបាន ហើយក៏សម្រេចចិត្តប្រើម៉ូទ័រសម្រាប់កាត់ឥដ្ឋអាកខ្លួនឯងស្លាប់តែម្តង។
លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះជាមនុស្សមិនទាន់មានប្រព្ធកូននោះទេ ហើយនៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៦ ជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះនៅភ្នំទៅលេងផ្ទះរបស់ស្ត្រីឈ្មោះ ណាវ សុភី អាយុ៤៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ហើយជនរងគ្រោះបានធ្វើអត្តឃាតស្លាប់នៅលើគ្រែ ក្នុងបន្ទប់នៃ ផ្ទះរបស់ស្ត្រីឈ្មោះ ណាវ សុភីនេះ។
តាមប្រភពនៅកន្លែងកើតហេតុគេបានឲ្យដឹងដែរថា នៅមុនពេលដែលជនរងគ្រោះ សម្លាប់ខ្លួន ជនរងគ្រោះបានទូរស័ព្ទនិយាយឮៗ មកម្តាយរបស់ខ្លួន ក្នុងបំណងផ្តាំផ្ញើ និងលាម្តាយសម្រាប់ចុងក្រោយរបស់គេ ដែលមិនបានសងគុណឪពុកម្តាយ។ បន្ទាប់មកដោយមានការសង្ស័យសមាជិកម្ចាស់ផ្ទះចំណុចកើតហេតុបាត់មិនឃើញជនរងគ្រោះ ក៏ទៅរកមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមតែម្តង។
តាមប្រជាពលរដ្ឋរស់នៅចំណុចភូមិកើតហេតុបានបង្ហើបឲ្យដឹងថា ជនរងគ្រោះមានទំនាក់ទំនងជា មួយនឹងកូនស្រីរបស់ម្ចាស់ផ្ទះ ហើយទំនងជាជនរងគ្រោះលួចប្រតិព័ទ្ធតែម្នាក់ឯង គ្រាដែលកូនស្រីម្ចាស់ផ្ទះ មិនដឹងខ្លួន ហើយសង្ស័យនៅមុនពេលជនរងគ្រោះ ធ្វើអត្តឃាតបានសារភាពស្នេហាជាមួយនឹងកូនស្រីម្ចាស់ ផ្ទះ តែនាងបដិសេដន៍ ទើបធ្វើឲ្យជនរងគ្រោះខ្មាស់កូនស្រីម្ចាស់ផង និងតូចចិត្តខ្លួនឯងផង ក៏គិតខ្លីបញ្ចប់ជីវិត តែម្តងទៅ។
ពាក់ព័ន្ធប្រភពពីប្រជាពលរដ្ឋអ្នកយកព័ត៌មាននគរវត្តមិនអាចរកការបំភ្លឺពីស្ត្រី ណាវ សុភី ម្ចាស់ផ្ទះ កន្លែងកើតហេតុបានទេ គ្រាដែលស្ត្រីម្ចាស់ផ្ទះរូបនេះ កំពុងជាប់រវល់ពីការសាកសួររបស់សមត្ថកិច្ច។
ជុំវិញព័ត៌មានដែលប្រជាពលរដ្ឋបង្ហើបឲ្យដឹងខាងលើនេះ លោកអធិការស្រុកភ្នំស្រួចបដិសេដន៍មិន ធ្វើអត្ថាធិប្បាយនោះទេ តែលោកបញ្ជាក់ថា ជនរងគ្រោះជាកំលោះមិនទាន់ប្រពន្ធកូន ហើយការស្លាប់របស់ ជនរងគ្រោះមិនពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះទេ តែជាការសម្លាប់ខ្លួន ដោយខ្លួនឯងរបស់ជនរងគ្រោះ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកបញ្ជូនមកធ្វើបុណ្យតាមប្រពៃណី បន្ទាប់សមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចរាល់។
ទោះជាយ៉ាងណាក៏ដោយករណីនេះ ប្រជាពលរដ្ឋជាទូទៅបានសម្តែងការសោកស្តាយ ចំពោះការធ្វើ អត្តឃាតរបស់ជនរងគ្រោះ ប្រសិនជាការធ្វើអត្តឃាត ព្រោះរឿងស្នេហាគឺជាការគិតខ្លីបំផុត ព្រោះឪពុកម្តាយ ខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីបាតជើងក្រហមមកដល់ប៉ុណ្ណេះ ហើយនៅមិនទាន់បានសងគុណពួកគាត់ បែរជា ស្លាប់ព្រោះរឿងស្នេហា៕ សេនា ស័ក្តិ
សូមអានបន្ត ៖ តោ១៤ក្បាលប្រយុទ្ធចាញ់កូនដំរីគួរឲ្យអាម៉ាស់ (មានវីដេអូ)