ភ្នំពេញ ៖ ដើម្បីអាចចូលរួមក្នុងព្រឹត្តិ ការណ៍ប្រកួតកីឡាជាតិលើកដំបូងប្រកបដោយសក្តានុពលនិងធនធានដែលមានពេទ្យកោសល្យស្របតាមផែនការអភិវឌ្ឍន៍វិស័យកីឡារបស់សហព័ន្ធកីឡាចំបាប់កម្ពុជានិងឆ្លើយតបតាមការចង់បានរបស់ក្រសួងអប់រំ យុវជន និងកីឡានោះ សហព័ន្ធកីឡា ចំបាប់កម្ពុជាជ្រើសរើសយកខេត្តពោធិ៍សាត់គឺជាគោលដៅទី១ក្នុងជ្រើសរើសធនធានក្នុងគោលបំណងប្រមូលអ្នកដែលមានសមត្ថភាពចូលរួមក្នុងកម្មវិធីកីឡាថ្នាក់ជាតិដែលជាផែនការតម្រងទិសទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោក ធិន វិចិត្រ អគ្គលេខាថិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹងថា ការ ប្រកួតជ្រើសរើសជើងឯកថ្នាក់ខេត្តក្នុងគោលបំណងស្វែងរកកីឡាករ-កីឡាការិនី ចំបាប់ ដែលមានពេទ្យកោសល្យ និងសក្តានុពល សម្រាប់ត្រៀមចូលរួមប្រកួតកីឡាជាតិលើកដំបូងនាចុងឆ្នាំ២០១៦នេះតាមកម្មវិធីរបស់ក្រសួងអប់រំយុវជននិងកីឡាសហការជា មួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមសហព័ន្ធកីឡាជាតិចំនួន១៤ ៕ សារីម