ខេត្តកោះកុង៖ សាកសពម្នាក់ត្រូវបានគេប្រទះឃើញហើមស្អុយនៅក្នុងទឹកព្រែក បន្ទាប់ពីជនរងគ្រោះរូបនេះបានបាត់ខ្លួនពីផ្ទះអស់រយៈពេល៥ថ្ងៃកន្លងមកនោះ ។
សាកសពជនរងគ្រោះត្រូវបានអ្នកឆ្លុះក្តាម ប្រទះឃើញកាលពីវេលាម៉ោង០៨និង30នាទីយប់ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រែក ភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ប្រភពពីសមត្ថតកិច្ចស្រុកមណ្ឌលសីមា បានឲ្យដឹងថា ជនរងគ្រោះជាអ្នករត់ម៉ូតូឌុបម្នាក់ ដែលត្រូវឃាតកសម្លាប់ ហើយយកទៅបោះចោលក្នុង ទឹកព្រែក មានឈ្មោះ គន់ ដារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មានស្រុកកំណើត ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្ប្វន្នរស់នៅភួមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ តាមសំដីអ្នករត់ ម៉ូតូដូចគ្នាបាននិយាយថា នៅវេលាម៉ោង ប្រហែល ៤ជាងល្ងាច កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ជនរងគ្រោះបានដឹងអ្នកលេងល្បែងជល់មាន់ចេញពី កន្លែងជល់មាន់ ដែលមានទីតាំងនៅសួនសត្វ ហើយក៏បាត់ខ្លួន រហូតដល់យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានអ្នកឆ្លុះក្តាមប្រទះឃើញ សាកសពហើមស្អុយរលួយទៅ ហើយម៉ូតូរបស់ជនរងគ្រោះម៉ាកសង់ C១២៥ សេរី២០១៦ ត្រូវជនសង្ស័យយកទៅបាត់ដោយសុវត្ថិ ភាព។
សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចរាល់ ហើយសមត្ថកិច្ចបានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕ ថាច់ យ៉ាត