ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលព្រហ្ធទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានធ្វើសន្និសិតការសែត នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ បង្ហាញមុខជនសង្ស័យជាប្ដី ដែលបានវាយប្រពន្ធរហូតដល់ស្លាប់ ដោយមូលហេតុផឹកស្រាស្រវឹងហើ យប្រចណ្ឌនឹងអ្នកដទៃ ។
លោកកែវ សុថា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអោយដឹងថា ជនសង្ស័យជាប្ដីមានឈ្មោះ ផុន ចាន្នី អាយុ៣៣ឆ្នាំ មុខរបរកសិករ ត្រូវបានឃាត់ខ្លួនបាននៅខេត្តរតនគីរី ។
ចំពោះជនរងគ្រោះ ជាប្រពន្ធ ដែលស្លាប់មាន ឈ្មោះ រស់ សាម៉ុន អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខណៈត្រូវប្ដីវាយនៅវេលាម៉ោង១យប់ ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចភូមិអណ្ដូងក្រសាំង ឃុំពងទឹក ស្រុករំដួល ៕ យឹម សុថាន