ក្រុងព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា មេការសំណង់ម្នាក់ បានរងរបួស និងត្រូវបានដឹកយកទៅសង្គ្រោះភ្លាម ដោយសារត្រូវនឹងដុំឥដ្ឋធ្លាក់ពីលេីអគារកម្ពស់២ជាន់ នៅការដ្ឋានសំណង់ជីងជី កាសីុណូ ដែលកំពុងសាងសង់ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុកាលពីម៉ោងជិត៩យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ។
ប្រភពបញ្ជាក់ថា ជនរងគ្រោះឈ្មោះ វ៉ាន់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ខេត្តកំពត រងរបួសបែកក្បាល លើចិញ្ចើមខាងស្តាំ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតទេ ៕ ឆ្លាម សមុទ្រ